ក្រុមជនជាតិហ្គាណាលើកដំបូង បានចាកចេញពីអាហ្វ្រិកខាងត្បូងនៅថ្ងៃពុធនេះ តាមជើងហោះហើរធ្វើមាតុភូមិនិវត្តន៍ ក្រោយបាតុកម្មប្រឆាំងនឹងជនអន្តោប្រវេសន៍ បង្កការព្រួយបារម្ភនៅក្នុងចំណោមសហគមន៍បរទេស ។
ជនជាតិហ្គាណាមួយក្រុមនេះ រួមមានទំាងស្រ្តី និងកុមារ ស្របពេលដែលក្រុមអាជ្ញាធរចាប់ផ្តើមដំណើរការបំលាស់ទីដោយស្ម័គ្រចិត្តសម្រាប់ពលរដ្ឋដែលនិយាយថា ពួកគេយល់ឃើញថាលែងមានសុវត្ថិភាពទៀតហើយ ។
ពលរដ្ឋហ្គាណាមួយរូបនិយាយថា លោកសប្បាយចិត្តពេលបានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ។ វាមិនងាយស្រួលនោះទេឲ្យនរណាម្នាក់រស់នៅប្រទេសផ្សេង ហើយត្រូវបានបានគេរំខានគ្រប់ពេលបែបហ្នឹងនោះ ។
ឧត្តមស្នងការហ្គាណាប្រចាំនៅអាហ្វ្រិកខាងត្បូងលោក Benjamin Quashie និយាយថា ពលរដ្ឋហ្គាណា ត្រូវបានគេមើលឃើញបំលាស់ទីដោយស្ម័គ្រចិត្ត ក្រោយរលកនៃការវាយប្រហារបែបរើសអើងជាតិសាសន៍ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ធ្វើពលរដ្ឋមួយចំនួនគ្មានអារម្មណ៍ថាសុវត្ថិភាព ។
លោក Quashie និយាយថា ភាគច្រើននៃអ្នកជម្លៀសខ្លួន គឺមនុស្សដែលយល់ឃើញថា ពួកគេលែងត្រូវបានគេស្វាគមន៍ទៀតហើយនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ឬពួកគេយល់ថា ពួកគេប្រឈមនឹងការលំបាកជាច្រើនដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងគួរតែដោះស្រាយ ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ ៕