យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា នគរបាលអេស្ប៉ាញ បានសម្រុកចូលទីស្នាក់ការកណ្តាលគណបក្សកម្មករសង្គមនិយមអេស្ប៉ាញ(PSOE)របស់លោកនាយករដ្ឋមន្រ្តី Pedro Sanchez ស្ថិតក្នុងទីក្រុង Madrid ដែលជាផ្នែកមួយនៃការស៊ើបអង្កេតចំពោះលទ្ធភាពនៃអំពើពុករលួយហិរញ្ញវត្ថុ ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍ដោយដកស្រង់សម្តីអ្នកនាំពាក្យឆ្មាំស៊ីវិលថា ក្រុមមន្រ្តីនគរបាល បានសម្រុកចូលបរិវេនគណបក្ស PSOE នៅថ្ងៃពុធនេះ ។
ឆ្មាំស៊ីវិលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APថា នគរបាលស្ថិតតាមដីការបស់តុលាការ ឲ្យស្វែងរកភស្តុតាងពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់តុលាការជាតិ ជុំវិញការចោទប្រកាន់ពីអំពើពុករលួយប្រឆាំងអតីតសមាជិកបក្ស និងបុគ្គលផ្សេងទៀត ។
ក្រុមនគរបាលនិយាយថា ការឆែកឆេរនេះ ត្រូវបានកំណត់យ៉ាងតឹងរ៉ឹងចំពោះការសាកសួរដឹកនាំដោយចៅក្រុមតុលាការជាតិលោក Santiago Pedraz ជុំវិញលទ្ធភាពនៃកំហុសរបស់សមាជិកគណបក្ស PSOE លោក Leire Diez ។
ការសម្រុកចូលបរិវេនគណបក្ស PSOE នេះដែរ បានកើតមាន ក្រោយអតីតនាយករដ្ឋមន្រ្តីសង្គមនិយមលោក Jose Luis Rodriguez Zapatero ស្ថិតក្រោមការស៊ើបអង្កេតជាផ្លូវការកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងការជួយសង្រ្គោះក្រុមហ៊ុនអាកាសចរណ៍រដ្ឋាភិបាល ។ លោកបានច្រានចោលរាល់ទោសកំហុសទាំងអស់ ៕