បាល់ទាត់៖ ក្រុមជើងឯកអ៊ីតាលី Inter Milan បានកក់កៅអីនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ Coppa Italia ហើយក្រោយយកឈ្នះក្រុមរួមទីក្រុង AC Milan ៣-០។

បន្ទាប់ពីជើងទី១ គ្មានក្រុមស៊ុតបញ្ចូលទី ០-០ ជើងទី២ នេះចាប់ផ្តើមបានតែ ៤នាទីខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro Martinez បើកការនាំមុខ មុនពេលដែលរកបានគ្រាប់ទី២ របស់ខ្លួននៅនាទីទី៤០។ កីឡាករបម្រុង Robin Gosens គឺជាអ្នកសំរេចគ្រាប់ចុងក្រោយឱ្យ Inter Milan យកឈ្នះ AC Milan ៣-០ នៅនាទីទី៨២។ ជើងឯក ៧សម័យ Inter Milan នៅពេលនេះអង្គុយចាំនៅវគ្គផ្តាច់ព្រ័ត្រមុនចាំជួបជាមួយ Fiorentina រឺ Juventus ដែលជួបគ្នាយប់នេះ។ រំលឹកថា Inter Milan ខកខានឈ្នះជើងឯក Coppa Italia នេះតាំងពីឆ្នាំ២០១១៕ អត្ថបទ៖ នាង សុភាវុធ
