
ការិយាល័យឧតុនិយមដែលជាសេវាកម្មអាកាសធាតុជាតិរបស់អង់គ្លេស បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសបំបែកកំណត់ត្រាថ្ងៃក្តៅបំផុតប្រចាំខែឧសភា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៥អង្សាសេ នៅទីក្រុងឡុងដ្រ៍ ។ សីតុណ្ហភាពលើសពី ៣០អង្សាសេនៅទីក្រុងឡុងដ្រ៍ ពិតជាកម្រខ្លាំងណាស់ អំឡុងខែឧសភា ។
ការិយាល័យឧតុនិយមអង់គ្លេស និយាយទៀតថា សីតុណ្ហភាពជាប់កំណត់ត្រាសម្រាប់ខែឧសភា មានត្រឹម ២២,៨អង្សាសេប៉ុណ្ណោះ អំឡុងឆ្នាំ ១៩២២ និងឆ្នាំ ១៩៤៤ ។
ទោះបីជាយ៉ាងណាក៏ដោយ លោក Stephen Dixon គឺជាមន្រ្តីព័ត៌មានជាន់ខ្ពស់មួយរូបនៅការិយាល័យឧតុនិយមអង់គ្លេស និយាយថា អាកាសធាតុក្តៅខ្លាំងជាប់កំណត់ត្រានៅខែឧសភា ពុំធ្លាប់មានពីមុនមកនោះទេ ប៉ុន្តែលោកនិយាយថា វាហាក់ដូចជាឆាប់ពេកហើយក្នុងកានិយាយថា អង់គ្លេសមាននូវរដូវក្តៅខ្លាំងនោះ ។
ការសិក្សាកាលពីឆ្នាំមុន បានរកឃើញថា ឱកាសនៃសីតុណ្ហភាពលើសពីសីតុណ្ហភាពជាប់កំណត់ត្រាលើកមុន ៣២,៨អង្សាសេ ក្នុងខែឧសភា មានលទ្ធភាពជាង ៣ដង ដោយសារបម្រែបម្រួលអាកាសធាតុ បង្កឡើងពីការបំភាយឧស្ម័នផ្ទះកញ្ចក់របស់មនុស្ស ៕