លោក Trump និយាយថាអាមេរិក «មិនទាន់ពេញចិត្ត» ជាមួយកិច្ចព្រមព្រៀងអ៊ីរ៉ង់នៅឡើយទេ

2026/05/28 03:15:57 pm        82

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា រូប​លោក «មិនទាន់ពេញចិត្ត» នៅឡើយទេ ជាមួយនឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលកំពុងចរចាជាមួយអ៊ីរ៉ង់។

លោកបាននិយាយថា ទីក្រុងតេអេរ៉ង់ «ចង់ខ្លាំងណាស់​​» ក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែបានបន្ថែមថា «រហូតមកដល់ពេលនេះ ពួកគេមិនទាន់ទៅដល់ទីនោះនៅឡើយទេ» ដោយនិយាយជាថ្មីនូវឆន្ទៈរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយប្រហារឡើងវិញ ប្រសិនបើមិនសម្រេចបាន។

ការអត្ថាធិប្បាយ​​របស់លោកបានកើតឡើង បន្ទាប់ពីទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍អំពីអ្វីដែលខ្លួនបាននិយាយថា ជាព័ត៌មានលម្អិតនៃសេចក្តីព្រាងកិច្ចព្រមព្រៀង ដែលរួមមានការបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការដកកងកម្លាំងអាមេរិកចេញពីតំបន់នោះ។

សេតវិមាន បានដាក់ឈ្មោះអត្ថបទនេះថាជា «ការប្រឌិតទាំងស្រុង»។

ភាគីទាំងពីរបានបង្ហាញសញ្ញាថា វឌ្ឍនភាពត្រូវបានធ្វើឡើងឆ្ពោះទៅរកកិច្ចព្រមព្រៀងមួយកាលពីចុងសប្តាហ៍មុន ដែលជំរុញឱ្យមានការរំពឹងទុកថា ការប្រកាសជិតមកដល់ហើយ។​ ​

ទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេអេរ៉ង់ បានព្រមានភ្លាមៗថា កិច្ចព្រមព្រៀងមួយ «មិនទាន់មកដល់ទេ» ខណៈលោក Trump បាននិយាយថា លោកបានណែនាំក្រុម​​អ្នកចរចារបស់លោកកុំប្រញាប់ប្រញាល់ធ្វើ​កិច្ចព្រមព្រៀងមួយ។​​

ថ្លែងទៅកាន់ក្រុម​អ្នកសារ​ព័ត៌មាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ ​​២៧​ឧសភា ​សប្ដាហ៍នេះ ប្រធានាធិបតីអាមេរិករូបនេះ​ បាននិយាយថា ពួកគេគ្រាន់តែចង់ធ្វើកិច្ចព្រមព្រៀងមួយតែ​ប៉ុណ្ណោះ រូបលោ​​មិនគិតថាពួកគេមានជម្រើសទេ៕


អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm