អ៊ីស្រាអែលចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ភាគខាងត្បូងលីបង់ និងប្រកាសជាតំបន់ប្រយុទ្ធ

2026/05/28 03:57:02 pm        76

យោធាអ៊ីស្រាអែលបានចេញបញ្ជាជម្លៀសប្រជាជនចេញពីតំបន់ធំៗនៅភាគខាងត្បូងលីបង់ ដោយប្រកាសតំបន់ទាំងនោះថាជា"តំបន់ប្រយុទ្ធ" មុនពេលមានការវាយប្រហារថ្មីប្រឆាំងនឹងក្រុមហេសបូឡា។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានជំរុញឱ្យប្រជាជនផ្លាស់ទីទៅភាគខាងជើងនៃទន្លេ ហ្សារ៉ានី (Zahrani River)ចម្ងាយប្រហែល ៤០ គីឡូម៉ែត្រ ពីព្រំដែន។ IDF បាននិយាយថា ខ្លួននឹងធ្វើសកម្មភាព "ដោយកម្លាំងដ៏ខ្លាំងក្លា" ដោយចោទប្រកាន់ក្រុមហេសបូឡាពីបទរំលោភលើបទឈប់បាញ់ម្តងហើយម្តងទៀត។

នេះគឺជាបញ្ជាជម្លៀសប្រជាជនដ៏ធំបំផុតចាប់តាំងពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ១៧ ខែមេសា២០២៦ ដែលគ្របដណ្តប់ប្រហែល ១៤% នៃទឹកដីលីបង់។

កាលពីថ្ងៃពុធដដែល អ៊ីស្រាអែលបានបើកការវាយប្រហារលើទីក្រុង Tyre ភាគខាងត្បូង។ ក្រុមហេសបូឡា ដែលខ្លួនបានចោទប្រកាន់អ៊ីស្រាអែលពីបទរំលោភលើបទឈប់បាញ់ បាននិយាយថា ក្រុមយុទ្ធជនរបស់ខ្លួនបានប៉ះទង្គិចជាមួយកងទ័ពអ៊ីស្រាអែល។

ក្រសួងសុខាភិបាលលីបង់និយាយថា មនុស្សយ៉ាងហោចណាស់៣១នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយនេះ រួមមានទាំងកុមារជាច្រើននាក់កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

ការវាយប្រហារកាលពីថ្ងៃពុធបានកើតឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសពីការពង្រីកប្រតិបត្តិការថ្មើរជើងរបស់ខ្លួន បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់ក្រុមហេសបូឡាទៅលើកងទ័ពអ៊ីស្រាអែលដែលកាន់កាប់ផ្នែកមួយនៃភាគខាងត្បូងលីបង់ និងលើជនស៊ីវិលនៅភាគខាងជើងអ៊ីស្រាអែល។

កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានចេញការព្រមានជម្លៀសចំនួនប្រាំបួនដងក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលជំរុញឱ្យមានការភ័យខ្លាចពីការកើនឡើងយ៉ាងខ្លាំងនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ និងការរំពឹងទុកនៃការផ្លាស់ទីលំនៅដ៏ច្រើនឡើងវិញ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        162
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        150
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm