ពលរដ្ឋ​ទីក្រុង Kramatorsk ព្យាយាម​ប្រមូល​យក​ជំនួយ ក្រោម​ការ​រៀប​ចំ​ពី​ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​

2022/04/20 10:32:17 pm        860

​អ៊ុយក្រែន៖ នៅ​ក្រោម​សំឡេង​ស៊ី​រ៉ែ​ន និង​សំឡេង​ផ្ទុះ ប្រជាជន​នៅ​ទីក្រុង Kramatorsk បាន​មក​ដល់​តាម​រថ​យន្ត និង​តាម​រថយន្តក្រុង ឬ​ដោយ​ថ្មើរជើង​មកកាន់​មជ្ឈមណ្ឌល​ចែកចាយ​ជំនួយ​ដល់​ពលរដ្ឋ​មួយ​ចំនួន ដែល​នៅតែ​រស់​នៅ​ក្នុង​ទីក្រុង​ស្ទើរតែ​គ្មាន​មនុស្ស​។​

​អ្នក​ស្ម័គ្រ​ចិត្ត​មកពី​អង្គការ​សប្បុរសធម៌​បាន​រៀប​ចំ​ស្បៀងអាហារ ផលិតផល​អនាម័យ និង​ថ្នាំពេទ្យ ហើយ​បាន​ផ្តល់​ឱ្យ​ពួកគេ​ដែល​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​អគារ​។​ ​លោក Ella Vinnikova ប្រធាន​សាលា​បណ្ដុះ​បណ្ដាល​ដែល​កំពុង​ស្ម័គ្រចិត្ត​នៅ​មជ្ឈមណ្ឌល​ចែកចាយ​ជំនួយ​បាន​ពន្យល់​ថា ប្រសិនបើ​មាន​ជន​ពិការ​ក្នុង​គ្រួសារ ឬ​មាន​អ្នក​ចូលនិវត្តន៍​ដែល​ពួកគេ​ត្រូវ​ទុកចោល​ដោយ​គ្មាន​ប្រាក់​សោធន និង​អ្នក​បាត់បង់​ការងារ​ធ្វើ អ្នក​ទាំងនេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​។ ទីក្រុង Kramatorsk បាន​រង​ការ​វាយ​ប្រហារ​ដោយ​កងកម្លាំង​រុស្ស៊ី​អស់​ជាច្រើន​សប្ដាហ៍​។ ការ​ផ្ទុះ​បាន​ធ្វើ​ឲ្យ​កក្រើក​ទីក្រុង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ម្នាក់​បាន​ស្លាប់ និង​បី​នាក់​រង​របួស ​នៅ​ពេល​គ្រាប់​មី​ស៊ី​ល​បាន​វាយប្រហារ​លើ​ទីក្រុង​នៅ​ភាគ​ខាងកើត ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ស្ទើរតែ ៧០% នៃ​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​បាន​ភៀសខ្លួន​ដោយសារតែ​ជម្លោះ ដោយ​ស្វែង​រក​កន្លែង​មាន​សុវត្ថិភាព​ជាង​ដើម្បី​រស់នៅ​នៅ​ភាគ​ខាងលិច​ប្រទេស ឬ​ចេញទៅ​ក្រៅ​ប្រទេស​។ ហាង និង​ឧស្សាហកម្ម​នានា​បាន​បិទ​ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការទិញ​ផលិតផល និង​ធ្វើ​ឱ្យ​មនុស្ស​រាប់​ពាន់​នាក់​គ្មាន​ការងារ​ធ្វើ​។ រុស្ស៊ី​កំពុង​វាយលុក​ក្នុង​ទីក្រុង និង​ទីប្រជុំជន​នៅ​តំបន់​ឧស្សាហ៍​កម្ម​ភាគ​ខាងកើត​របស់​​អ៊ុយ​ក្រែ​ន ហើយ​បាន​ដាក់​កម្លាំង​បន្ថែម​ចូល​ក្នុង​ប្រទេស​នេះ​។ រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​នៅ​តាម​បណ្ដោយ​ព្រំដែន​រាប់​រយ​គីឡូ​កាលពី​ថ្ងៃ​អង្គារ​ ជា​អ្វី​ដែល​មន្ត្រី​ទាំង​សង​ខាង​បាន​ចាត់ទុក​ថា​ជា​ដំណាក់កាល​ថ្មី​នៃ​សង្គ្រាម​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm