កម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគីមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីការរីកចម្រើនប្រទេសទាំងពីរ

2026/05/28 08:41:05 pm        310

ឯកអគ្គរដ្ឋទូតឡាវ ថ្លែងថា ចំណងមិត្តភាព​យូរអង្វែងកម្ពុជា-ឡាវ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កា ក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ថាមពល និង វិស័យហិរញ្ញវត្ថុ​ជាដើម។​

ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបសម្តែងការគួរសម ​និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើ គ្រប់វិស័យ និងបានលើកឡើងឱ្យដឹងថា ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នាប្រទេ​ស​ទាំងពីរ ដោយ បានត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរទាំងនៅរាជធានីភ្នំពេញ និងនៅទីក្រុងវៀងចន្ទន៍។

ឯកឧត្តមឯកអគ្គរដ្ឋទូត បន្តថា ចំណងមិត្តភាព​យូរអង្វែងនេះបានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេសភាពជាអ្នកជិតខាងល្អ និងយូរអង្វែង ដែលបានធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជា ផ្លែផ្កា ក្នុងវិស័យជាច្រើនរួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យហិរញ្ញវត្ថុ​ជាដើម។​ ឯកឧត្តមឯកអគ្គរដ្ឋទូត​ក៏បាន ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់ប្រទេសឡាវ ជាពិសេស​ក្នុងអំឡុង ពេលដែលឡាវធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤ និងក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ កន្លងមក ។

ក្នុងជំនួបនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ស្វាគមន៍យ៉ាងកក់ក្តៅ បាននិងអបអរសាទរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញប្រចាំនៅ កម្ពុជា,​ ឯកឧត្តមអឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកម្ពុជា-ឡាវកន្លងមក និងបានជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលនៃកម្មវីធីកំណែទម្រង់ និងវិធានការនានា ដែលកម្ពុជាបានដាក់ឲ្យអនុវត្ត និងសម្រេចកន្លងមក ដើម្បីធានាបាននូវស្ថេភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងលំនឹង ជីវភាពប្រជាពលរដ្ឋដូចជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដែលបច្ចុប្បន្ននេះ ស្ថិតក្នុងដំណាក់កាលទី៤ ដើម្បីធានាបាន នូវប្រសិទ្ធភាព នៃថវិកាទាំងក្នុងផ្នែកវិភាជន៍ ទាំងក្នុងផ្នែកប្រតិបត្តិការ និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណ:ផងដែរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ជាក់ស្តែងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បាន សម្រេចនូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា, រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ ក៏បានចុះអនុស្សរណៈយោគ យល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការនិងការ ជួយគ្នាទៅវិញទៅមកក្នុងការ​ងារ​គយ ដើម្បីជំរុញរំហូរទំនិញដោយសេរីរវាងប្រទេសទាំងពីរ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី,




អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        164
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm