ភូមិចំនួន២២នៅខេត្តរតនគិរី គ្រោងនឹងលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងពេលឆាប់ៗនេះ

2022/04/20 04:20:04 pm        826

រតនគិរី៖ មន្រ្តីជំនាញនៃក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែមេសានេះ បានឱ្យដឹងថា ភូមិចំនួន២២ ក្នុងខេត្តរតនគិរី គ្រោងនឹងលុបបំបាត់ជំងឺគ្រុនចាញ់ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ឯកឧត្តម ប៉ាប្លូ កាង​ ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំកម្ពុជា​ លោកស្រី វេជ្ជបណ្ឌិត លី អាយលែន​ តំណាងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ហ្វារូហ្វ ហ្វូយូហ្សាត តំណាងអង្គការ​UNICEFប្រចាំប្រទេសកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត​ នៅព្រឹកថ្ងៃទី២០ ខែមេសានេះ បានអញ្ជើញទស្សនកិច្ចសហគមន៍គ្រុនចាញ់​ នៅស្រុកវឺនសៃ​ ខេត្តរតនគិរី។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានវាយតម្លៃខ្ពស់ចំពោះការងារលុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្តរតនគិរី ​មានការថយចុះគួរឱ្យកត់សម្គាល់។ បច្ចុប្បន្ន ខេត្តរតនគិរី នៅសល់តែ ២២ភូមិទៀត​ប៉ុណ្ណោះ ដែលមានអ្នកជំងឺ​គ្រុនចាញ់​តិចតួច ​ហើយក៏គ្រោងបញ្ចប់ការលុបបាត់​អ្នកជំងឺ​គ្រុនចាញ់​ឆាប់ៗ​នេះដែរ។

ពលរដ្ឋរស់នៅស្រុកវឺនសៃ ខេត្តរតនគីរី បាន​បង្ហាញពីការយល់ដឹង​ពី​វិធីការពារខ្លួន​កុំឱ្យឆ្លងជំងឺ​គ្រុនចាញ់ ដូចជា ​ស្លៀក​សំលៀកបំពាក់​ខោ​អាវ​វែងៗ ​សម្រាន្ត​ក្នុងមុង និងពេល​សង្ស័យ​ទៅ​រក​អ្នកស្ម័គ្រចិត្ត​ព្យាបាលជំងឺគ្រុនចាញ់ជាដើម។

របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ​ប៉ារ៉ាស៊ីតសាស្រ្ត ​និងបាណកសាស្រ្ត ដែលបានចេញផ្សាយ​កាលពីពេលថ្មីៗនេះ​ បានបង្ហាញថា នៅឆ្នាំ២០២១ ​នៅប្រទេសកម្ពុជា មាន​ករណី​កើតជំងឺគ្រុនចាញ់ ​ចំនួនជាង ៤០០០ករណី​ ថយចុះ៥៤ភាគរយ បើប្រៀបធៀប​នឹង​ឆ្នាំ២០២០។ ​ករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ ​គឺសូន្យ ​ចាប់តាំងពីឆ្នាំ២០១៨ ​មកដល់ឆ្នាំ២០២១ មានន័យថា ​សម្រេច​បាន​ជោគជ័យ​នូវ​សូចនាករ​អត្រាស្លាប់ ​បីឆ្នាំមុនគោលដៅឆ្នាំ២០២០៕ អត្តបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm