ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២០ ខែ មេសា នេះ គ្រោះថ្នាក់ថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើងចំនួន ៥លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣នាក់ និងរងរបួស ៧នាក់ ក្នុងនោះរងរបួសធ្ងន់ ២នាក់ និងស្រាល ៥នាក់។
គ្រោះថ្នាក់ចរាចរណ៍ កើតនៅលើរាជធានី-ខេត្ត ចំនួន ៤ មានដូចជាៈ ខេត្តកណ្តាល របួស ២នាក់ , ភ្នំពេញ ស្លាប់ ១នាក់,សៀមរាប ស្លាប់ ១នាក់ និងរបួស ២នាក់ និងខេត្ត ព្រះសីហនុ ស្លាប់ ១នាក់ និងរបួស ៣នាក់៕


