ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាគាំទ្រទីក្រុងឡាហាវ៉ាន និងទប់ទល់«នយោបាយអំណាច និងការគំរាមកំហែង» ក្នុងអំឡុងពេលចរចាជាមួយសមភាគីគុយបារបស់លោក នៅទីក្រុងញូវយ៉ក ខណៈដែលកោះការ៉ាអ៊ីបនេះ កំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងឡើងពីសហរដ្ឋអាមេរិក។

ប្រទេសគុយបាកំពុងរងទុក្ខវេទនា ក្រោមការបិទខ្ទប់ថាមពលរបស់សហរដ្ឋអាមេរិក ហើយលោក ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយជាចំហអំពីការគ្រប់គ្រងប្រទេសនេះ។
ប្រទេសចិនមានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋកុម្មុយនិស្ត ហើយបានសន្យាថា នឹងបរិច្ចាគអង្ករចំនួន ៦០.០០០តោន ដើម្បីជួយប្រទេសគុយបាដោះស្រាយការខ្វះខាត ដែលអង្ករដំបូងបានទៅដល់ នៅថ្ងៃអាទិត្យ។
យោងតាមសេចក្តីថ្លែងការណ៍របស់ចិនអំពីកិច្ចប្រជុំរបស់ពួកគេ លោក វ៉ាង យី បានប្រាប់រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez Parrilla ថា៖«ប្រទេសចិននឹងបន្តរក្សាយុត្តិធម៌ និងនិយាយចេញក្នុងនាមប្រទេសគុយបា គាំទ្រដល់បុព្វហេតុយុត្តិធម៌របស់ប្រជាជនគុយបា និងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជនរបស់ខ្លួន»៕
