ប្រមុខ​គោល​នយោបាយ​ EU៖ ច្រកសមុទ្រ Hormuz ស្ថិតក្នុង «ស្ថានភាពចម្លែក» រវាងសង្គ្រាម និងសន្តិភាព

2026/05/28 06:10:10 pm        43

ប្រមុខ​គោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ច្រកសមុទ្រ Hormuz នៅតែស្ថិតក្នុង «ស្ថានភាពចម្លែក» រវាងសង្គ្រាម និងសន្តិភាព ដោយសារមិនទាន់មានកិច្ចព្រមព្រៀងជាផ្លូវការណាមួយត្រូវបានឈានដល់រវាងភាគីពាក់ព័ន្ធ​ នៅឡើយទេ ដោយសង្កត់ធ្ងន់ថា សេរីភាពនៃការធ្វើនាវាចរណ៍ គឺជាផលប្រយោជន៍របស់មនុស្សគ្រប់គ្នា។

អំឡុង​ពេល​និយាយ​នៅមាត់ទ្វារមុន​ចូល​ទៅកាន់​កិច្ចប្រជុំក្រៅផ្លូវការមួយរបស់​រដ្ឋមន្ត្រីការបរទេស EU នៅទីក្រុង Limassol ជា​ក្រុង​រដ្ឋបាលរបស់​កោះស៊ីបក្រិក (Greek Cypriot Administration)​ លោកស្រី Kaja Kallas បាននិយាយ​ថា ស្ថានភាព នៅតំបន់​មជ្ឈិមបូព៌ា និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្តមាន​ គឺជារបៀបវារៈដ៏​ជាងគេ​នៃការពិភាក្សា​នេះ​។

លោកស្រី​ Kallas បានលើកឡើងពីការរំពឹងទុក ដែល​ថា ភាគីពាក់​ព័ន្ធ​ អាចឈានដល់កិច្ចព្រមព្រៀង ស្ដីពី​ច្រកសមុទ្រនេះ ដោយបន្ថែមថា វាមិនទាន់បានកើតឡើងនៅឡើយទេ។ ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បានកត់សម្គាល់ទៀត​ថា៖ «ខ្ញុំចង់មានន័យថា ច្រកសមុទ្រ Hormuz ស្ថិតក្នុងស្ថានភាពចម្លែក រវាងសង្គ្រាម និងសន្តិភាព»។

ជាមួយ​គ្នានេះ លោកស្រី Kallas បានឲ្យ​ដឹង​ទៀត​ថា រដ្ឋមន្ត្រីទាំង​អស់​ក៏នឹងពិភាក្សាផង​ដែរ​ អំពីទិដ្ឋភាពផ្សេងទៀតនៃស្ថានភាព នៅ​តំបន់​មជ្ឈិមបូព៌ា ផល​ប៉ះពាល់​របស់​វា និងរបៀបដែលប្រទេស​ទាំង​អស់​អាចសហការគ្នា​ ជុំវិញ​បញ្ហាទាំងនេះ។ លោកស្រីបានបន្ថែមថា ពួកគេក៏នឹងពិភាក្សាផង​ដែរ​ អំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត ក៏ដូចជាការចរចាដែលអាចធ្វើទៅបាន៕

អត្ថបទដែលទាក់ទង

ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព
2026/05/30 05:48:34 pm        2
លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
2026/05/30 05:39:42 pm        2
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
2026/05/30 05:35:28 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកជួយសង្គ្រោះ៖ មនុស្ស ៤នាក់ទៀតដែលជាប់ក្នុងរូងភ្នំ នៅឡាវ ត្រូវបាននាំ​ចេញ​ដោយសុវត្ថិភាព

2026/05/30 05:48:34 pm
​លោក Hegseth៖ យុគ​សម័យឧបត្ថម្ភធនការពារជាតិ​ពីអាមេរិក សម្រាប់ «ប្រទេសអ្នកមាន» ចប់ហើយ
2026/05/30 05:39:42 pm
​មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ និយាយ​ថា លោក Trump «ក្បត់ការទូត» ដោយបន្តបិទខ្ទប់​ដោយទ័ព​ជើង​ទឹក​​អាមេរិក
2026/05/30 05:35:28 pm
​វេជ្ជបណ្ឌិត៖ សុខភាព​លោក Trump គឺ​ល្អប្រសើរណាស់​ ប៉ុន្តែ​គួរតែសម្រកទម្ងន់
2026/05/30 05:31:41 pm
​អ្នកនៅ​រស់​ពីការ​ជាប់​ក្នុង​រូងភ្នំ នៅ​ឡាវ បានបរិភោគ​ថាសឈើសម្រាប់រែង​​មាស ដើម្បីបន្ត​ជីវិត
2026/05/30 05:21:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/30 07:31:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/28 10:52:30 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/29 12:32:06 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/30 02:10:07 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am