អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់

2026/05/29 04:02:20 am        37

មនុស្សយ៉ាងហោច ១៦នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៥៨នាក់ផ្សេងទៀត រងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ភាគខាងត្បូងលីបង់ ។ នេះបើយោងតាមការអះអាងរបស់អាជ្ញាធរសុខភាពលីបង់ ខណៈអ៊ីស្រាអែលបង្កើនការវាយប្រហាររបស់ពួកគេ និងចេញបញ្ជាការជម្លៀសខ្លួនមនុស្សទ្រង់ទ្រាយធំនៅទូទាំងតំបន់ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋជាតិគ្រប់គ្រងដោយរដ្ឋលីបង់រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ជនរងគ្រោះ ៦នាក់ ស្ថិតក្នុងគ្រួសារតែមួយ ។ ពួកគេត្រូវបានសម្លាប់នៅក្នុងការវាយប្រហារយានដ្រូនអ៊ីស្រាអែល ខណៈព្យាយាមជម្លៀសខ្លួនតាមផ្លូវហាយវ៉េ Adloun ដែលជាផ្លូវដ៏សំខាន់មួយតភ្ជាប់ទីក្រុង Sidon និងទីក្រុង Tyre ។

ការវាយប្រហារនេះដែរ បានកើតមានឡើង ពេលដែលអ៊ីស្រាអែលបង្កើនការទម្លាក់គ្រាប់បែករបស់ពួកគេនៅទូទាំងតំបន់ភាគខាងត្បូងលីបង់ ដោយមានគោលដៅលើតំបន់រស់នៅរបស់អ្នកស្រុក ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។

កងទ័ពលីបង់ និយាយថា ម្នាក់ក្នុងចំណោមទាហានរបស់ខ្លួន ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ Nabatieh ។ ទាហានផ្សេងទៀតរបស់ពួកគេ ត្រូវបានសម្លាប់ដូចគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅទូទាំងតំបន់ភាគខាងត្បូងលីបង់ និងតំបន់ជ្រលងភ្នំភាគខាងលិច Beqaa ៕

សូមបញ្ជាក់ថា បទឈប់បាញ់ជាផ្លូវការរវាងក្រុមហេសបូឡា និងអ៊ីស្រាអែលបានចូលជាធរមាន ចាប់តាំងពីថ្ងៃទី ១៧ ខែមេសា ប៉ុន្តែភាគីទាំងពីរនៅបន្តការវាយប្រហារគ្នា នៅក្នុងតំបន់តាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមី ណេតាន់យ៉ាហ៊ូ បានប្រកាសនៅថ្ងៃទី ២៥ ខែឧសភាថា លោកបានបញ្ជាឲ្យកងទ័ពបង្កើនការវាយប្រហារលើក្រុមហេសបូឡា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនលើអ៊ីស្រាអែល៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        17
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        24
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm