ប្រេងធ្លាក់ថ្លៃបន្តិច ខណៈតម្លៃ​មាស​ហក់ឡើង​ព្រោះ​របាយការណ៍អំពីកិច្ចព្រមព្រៀងឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ ​​

2026/05/29 05:33:34 pm        66

តម្លៃ​​ប្រេង​​បានធ្លា​ក់ចុះបន្តិច ដោយសារក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងពង្រីកកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាការអត្ថាធិប្បាយ​​​ពីអនុប្រធានាធិបតីអាមេរិក​​លោក​​ JD Vance ថា ប្រទេសទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងក៏ដោយ​។​​

តម្លៃ​​ប្រេងឆៅ​សម្រាប់ខែកក្កដា ដែលផុតកំណត់នៅថ្ងៃសុក្រនេះ បានធ្លាក់ចុះ ៣៥សេន ឬ០,៣៧ % មកនៅត្រឹម ៩៣,៣៦​ ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង១​​​និង​​៥​នាទី​ម៉ោង​សកល​។ ចំណែក​តម្លៃ​​ប្រេង​ WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ៦២ សេន ឬ០,៧១​% មកនៅត្រឹម៨៨,២៧​ ដុល្លារក្នុងមួយបារ៉ែល

តម្លៃ​​​ប្រេង​ឆៅ​​សម្រាប់ខែសីហា ដែលមានការជួញដូរយ៉ាង​​​សកម្ម​ បានធ្លាក់ចុះ ៤៦ សេន ឬ ០,៥០ ​% មកនៅត្រឹម ៩២​​​,២៤​​​ដុល្លា​រ​អាមេរិកក្នុង​មួយ​បារ៉ែល​។

​តម្លៃ​​មាន​ភាព​ប្រែប្រួល​ក្នុង​វគ្គ​ជួញដូរ​ថ្មីៗ​នេះ ដោយ​បាន​កើនឡើង​ដល់ ៦ ដុល្លារ​សម្រាប់​តម្លៃគោល​ទាំងពីរ​លើ​សញ្ញា​ផ្ទុយ​គ្នា​ជុំវិញ​ការ​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់​រយៈពេល​បី​ខែ​ដែល​អាច​កើត​មាន និង​ការ​បើក​ច្រក​សមុទ្រ Hormuz ឡើង​វិញ​​ ដែល​ជា​ផ្លូវ​ដឹកជញ្ជូន​សំខាន់​សម្រាប់​ប្រហែល​មួយ​ភាគ​ប្រាំ​នៃ​ការ​ផ្គត់ផ្គង់​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​រាវ​របស់​ពិភពលោក។

តម្លៃមាសបានកើនឡើងនៅថ្ងៃសុក្រនេះ ខណៈក្រុម​​វិនិយោគិនបានវាយតម្លៃរបាយការណ៍នៃកិច្ចព្រមព្រៀងឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ស្របពេល​មានការព្រួយបារម្ភកាន់តែខ្លាំង​ជុំវិញអតិផរណា និងការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។តម្លៃមាសជួញដូរភ្លាម​ៗ​ បានកើនឡើង ០,៤%នៅដល់​តម្លៃ​ ៤.៥១២,៧៩ ​ដុល្លារអាមេរិក​ក្នុង​មួយ​អោន​ គិតត្រឹមម៉ោង ១​និង​១៣​​នាទី​ ម៉ោងសកល​ ៕



អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm