រដ្ឋ New York និង New Jersey បើកការស៊ើបអង្កេតការលក់សំបុត្រ World Cup របស់ FIFA

2026/05/29 05:58:37 pm        272

អគ្គមេធាវីរដ្ឋ New York និង New Jersey សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ពួក​គេ​បាន​ចេញដីកាកោះហៅទៅកាន់សហព័ន្ធបាល់ទាត់ពិភពលោក FIFA ដើម្បីស៊ើបអង្កេត​លើ​ការ​អនុវត្តន៍​លក់​សំបុត្រស​ម្រាប់ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន អគ្គមេធាវីរដ្ឋញូវយ៉ក លោកស្រី Letitia James និងអគ្គមេធាវី​រដ្ឋញូវ​ជឺស៊ី លោកស្រី Jennifer Davenport បានបញ្ជាក់ថា ការស៊ើបអង្កេត​នេះ​ពាក់ព័ន្ធ​នឹង​ការ​ប្រកួត​ចំនួន ៨ ប្រកួតដែលនឹងធ្វើឡើងនៅរដ្ឋ New Jersey រួមទាំងការប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​១៩ ខែកក្កដា ផងដែរ។

អាជ្ញាធរទាំងពីរបានឲ្យដឹងថា មានអ្នកគាំទ្របាល់ទាត់មួយចំនួនបានរាយការណ៍ថា ពួកគេមិន​ទទួល​បាន​កៅអី​ស្ថិតក្នុងប្រភេទដែលពួកគេបានទិញឡើយ។ អ្នកដែលបានបង់ប្រាក់សម្រាប់សំបុត្រប្រភេទ Category 1 ដែលជាកៅអីនៅជិតទីលានបំផុត ត្រូវ​បាន​គេចា​ត់​ឲ្យអង្គុយ​នៅតំបន់ Category 2 ដែលនៅឆ្ងាយជាង។

លោកស្រី Jodi Balsam សាស្ត្រាចារ្យច្បាប់នៅសាលាច្បាប់ Brooklyn Law School បានលើកឡើងថា ប្រសិនបើអ្នកគាំទ្របានទិញសំបុត្រដោយផ្អែកលើការផ្សព្វផ្សាយរបស់ FIFA អំពីទីតាំងអង្គុយ ប៉ុន្តែក្រោយមកត្រូវបានផ្លាស់ប្តូរទៅកន្លែងដែលមានគុណភាពទាបជាង នោះអាចចាត់ទុកថាជាការបំភាន់អ្នកប្រើប្រាស់ និងអាចរំលោភច្បាប់ការពារអតិថិជនរបស់រដ្ឋ New York និង New Jersey។

លើសពីនេះ អគ្គមេធាវីទាំងពីរក៏បានប្រកាសថា ពួកគេនឹងស៊ើបអង្កេតលើតម្លៃសំបុត្រផងដែរ ដោយអះអាងថា តម្លៃសំបុត្រឆ្នាំនេះ ខ្ពស់ជាងការប្រកួត World Cup មុនៗទាំងអស់។

ជាការឆ្លើយតប FIFA បានបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ។

គួរបញ្ជាក់ថា FIFA កំពុងប្រើប្រាស់ប្រព័ន្ធ “Dynamic Pricing” ជាលើកដំបូងសម្រាប់ World Cup ឆ្នាំ 2026 ដែលអនុញ្ញាតឲ្យតម្លៃសំបុត្រប្រែប្រួលទៅតាមតម្រូវការទីផ្សារ ចំនួនសំបុត្រនៅសល់ និងភាពពេញនិយមនៃការប្រកួត។

លោកស្រី Balsam បានបញ្ជាក់ថា ការកំណត់តម្លៃបែបនេះមិនខុសច្បាប់ឡើយ ប៉ុន្តែ FIFA ត្រូវមានភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកទិញ។ លោកស្រីបានបន្ថែមថា “វាអាចត្រូវបានចាត់ទុកថាជាការបោកបញ្ឆោត ប្រសិនបើអតិថិជនត្រូវបានធ្វើឲ្យជឿថាពួកគេទិញសំបុត្រក្នុងតម្លៃ និងប្រភេទជាក់លាក់មួយ ប៉ុន្តែក្រោយមកតម្លៃ ឬប្រភេទកៅអីត្រូវបានផ្លាស់ប្តូរ។”

បន្ទាប់ពីមានការរិះគន់ខ្លាំងពីសាធារណជនអំពីតម្លៃសំបុត្រខ្ពស់ FIFA ក៏បានដាក់លក់សំបុត្រមួយចំនួនក្នុងតម្លៃ ៦០ ដុល្លារ ដែលស្ថិតនៅតំបន់ខ្ពស់ជ្រុងលើនៃកីឡដ្ឋាន។

ការប្រកួតបាល់ទាត់ពិភពលោក World Cup 2026 នឹងចាប់ផ្តើមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅទឹកដីសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        286
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        355

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm