ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2026/05/29 06:21:16 pm        258

កំពង់ធំ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធាន​ក្រុម​ការ​ងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក បានអញ្ជើញ​​សំណេះសំណាល និង​ប្រកាស​បញ្ចូល​សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ មកពីឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនោះដែរលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានពាំនាំនូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ដោយ​ក្តី​នឹក​រលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុ​ប្រធាន​គណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូន​សមាជិក​សមាជិកា​បក្ស​ទាំង​អស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខ​ទុក្ខ ​និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ដើម្បីព​ង្រឹង​ប្រសិទ្ធភាពការងារបក្សឱ្យកាន់តែប្រសើរឡើង លោកអ្នកឧកញ៉ាបណ្ឌិត បាន​ផ្តល់​ការ​ណែនាំ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ដល់​ប្រធាន​ក្រុម​ការងារចុះមូលដ្ឋានឃុំទាំង ៧ ក៏ដូចជាគណៈកម្មាធិការគណបក្សស្រុក និងឃុំ ត្រូវយក​ចិត្ត​ទុក​ដាក់​អនុវត្ត​តាម​ទិស​ដៅ​ការងារ​ដែល​គណបក្សបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព។ ជាពិសេស​ទាំង​សមាសភាព​ក្រុមកា​រងារចុះមូលដ្ឋានស្រុក ក៏ដូចជាសមាសភាពក្រុមការងារគណបក្សស្រុក-ឃុំ ត្រូវ​យកចិ​ត្តទុ​កដាក់ខ្ពស់ និងត្រូវចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារដែលជួបការលំបាក ឬ​គ្រួសារ​ដែល​មាន​សមាជិកទទួលមរណភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ រក្សាចាស់ ​បង្កើនថ្មី” ដើម្បីកៀរគរកម្លាំងសាមគ្គីបន្ថែម ក្នុងស្មារតីបម្រើជាតិ និងប្រជាជន ហើយ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានជ័យជំនះ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល​ទី៨ ឆ្នាំ២០២៨ ខាងមុខ។

ក្នុងឱកាសនោះដែរប្រធាន​ក្រុម​ការ​ងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ក៏​បាន​នាំ​យក​នូវ​អំណោយ​​ចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ និង​ប្រជា​ពលរដ្ឋ​ដែល​បាន​ចូលរួមទាំង ៦៩០០នាក់ ផងដែរ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm