ពានបាល់ទាត់នារី Svay Rieng Cup នឹងបើកការប្រកួតរដូវកាលទី២ ចុងសប្ដាហ៍នេះ

2026/05/29 06:30:32 pm        138

ការប្រកួតបាល់ទាត់ ស្វាយរៀងខាប់ (Svay Rieng Cup) ផ្នែកនារី លើកទី២ ឆ្នាំ២០២៦ នឹងចាប់ផ្ដើមការប្រកួតរដូវកាលថ្មីរបស់ខ្លួន នៅថ្ងៃទី៣១ ខែឧសភាចុងសប្ដាហ៍នេះ ដោយមានបេក្ខភាព ៧ក្រុមចូលរួម។

មុនឈានដល់ការប្រកួតផ្លូវការ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ខេត្តស្វាយរៀង ក៏បានធ្វើការប្រជុំបច្ចេកទេស និងចាប់ឆ្នោតកម្មវិធីប្រកួត ជាមួយបណ្ដាភាគីពាក់ព័ន្ធ ដើម្បីធានាការប្រកួតបានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យផងដែរ។

យោងតាមគណៈកម្មការរៀបចំ សម្រាប់បេក្ខភាព ដែលចូលរួមការប្រកួតពានរង្វាន់ Svay Rieng Cup រដូវកាលទី២ នេះ រួមមានក្រុម សសយក ស្រុករមាសហែក, ក្រុម CRS SPORT, ក្រុម សសយក ស្រុកកំពង់រោទិ៍, ក្រុម សសយក ស្រុកស្វាយទាប, ក្រុម U16 ព្រះខ័នរាជស្វាយរៀង, ក្រុម ធូប្រាឌឺ បាវិត និងក្រុមបាល់ទាត់នារីវិទ្យាល័យព្រះពន្លា។

សម្រាប់ការប្រកួតនឹងធ្វើឡើងនៅទីលានវិទ្យាល័យហ៊ុន សែន ស្វាយរំពារ ។ ចំពោះរូបមន្ដប្រកួត គឺប្រកួតលក្ខណៈលីគ ១ជុំ ពោលគឺក្រោយប្រកួតសន្សំពិន្ទុរួច ក្រុមមានពិន្ទុខ្ពស់ជាងគេ ៤ក្រុម នឹងត្រូវឡើងវគ្គបន្ដ ក្នុងនោះក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកក្រុមឈ្នះ ឡើងទៅជួបក្រុមឈរលេខ២ ហើយក្រុមឈ្នះ នឹងទទួលបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជួបក្រុមកំពូលតារាង ដើម្បីប្រកួតដណ្ដើមជើងឯកតែម្ដង៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        286
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        355

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm