ACU ៖ អ្នកស្រី ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ ពីមេ ២៥

2026/05/29 06:33:38 pm        1.1 K

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញអំពីបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា (រឿងរដ្ឋប្បវេណី ១៩ សំណុំរឿង និងព្រហ្មទណ្ឌ ៣២ សំណុំរឿង) និងបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) លើឯកឧត្តម ស៊ាន បូរ៉ាត អនុប្រធាន អ.ប.ព. និងអ្នកស្រី ឡេង ចាន់ណា និងបក្សពួក។ អ្នកស្រី ឡេង ចាន់ណា - ចាន់ ឃិន - ផុន សាមាន ទទួលស្គាល់​ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨ លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការ​ប្រាក់ទៅឱ្យមេ ២៥ និងផ្តល់ការប្រាក់ទៅឱ្យអ្នក​ដែលបា​នចំណាយប្រាក់វិនិយោគ។

ការបង្ហាញបច្ចុប្បន្នភាពនៃការស៊ើបអង្កេតរបស់សាលាដំបូងខេត្តសៀមរាប លើករណីអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី១០ អាណត្តិទី៤ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ។

សូមជម្រាបថា ចៅក្រម​ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បាន​សម្រេច​ឃុំខ្លួន​អ្នកស្រី​ ឡេង ចាន់ណា និងបក្ខពួក​ ២នាក់​ទៀត នៅ​ពន្ធនាគារ​ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសឆបោ​ក​មាន​ស្ថាន​ទម្ងន់ទោស ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់​ និងសម្អាតប្រាក់។

អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ត្រូវបាន​សមត្ថកិច្ច​ខេត្តសៀមរាប ចាប់ខ្លួនកាលពី​រសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ទៅ​តាមដីកាបញ្ជា​ឱ្យចូលខ្លួន​របស់​តំណាង​អយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋ។

យោងតាមសេចក្តីថ្លែងការណ៍របស់សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បាន​ឱ្យដឹងថា​ បន្ទាប់ពីបាន​សួរចម្លើយជនត្រូវចោទ ​ពិនិត្យភស្តុតាង​ក្នុងសំណុំរឿង ព្រមទាំងការ​ពិចារណាលើអង្គហេតុ និងអង្គច្បាប់​រួចមក ចៅក្រមស៊ើបសួរបានសម្រេច​ឃុំខ្លួន​ជនត្រូវចោទទាំង៣រូប ដាក់ពន្ធនាគារខេត្តសៀមរាបជាបណ្តោះអាសន្ន ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។ 

សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «សាលាដំបូងខេត្តសៀមរាប នឹងបន្តចាត់ការសំណុំរឿងនេះ ឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់ជាធរមាន»។

ជនត្រូវចោទទាំង៣នោះ រួមមាន អ្នកស្រី ឡេង ចាន់ណា អាយុ ៣៦ឆ្នាំ មានងារជាឧកញ៉ា និងជាអ​គ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក, លោក ចាន់ ឃីន​ អាយុ ៣០ឆ្នាំ និងលោក ផិន សាមាន​ អាយុ ៣១ឆ្នាំ​​ ត្រូវបាន​​ចោទ​ប្រកាន់​ពីបទ «ឆបោកមានស្ថានទម្ងន់ទោស (ជាក្រុមមានការ​ចាត់តាំង)» តាមមាត្រា ៣៧៧ និង៣៨០ នៃក្រមព្រហ្មទណ្ឌ, បទ «សម្អាតប្រាក់» តាមមាត្រា ៣៨នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងបទ «មិនបំពេញ​កាតព្វកិច្ច​ចំពោះឧបករណ៍អាចជួញដូរបាន» តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សាលា​ដំបូងខេត្ត។

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះដែរ ប្រមុខរដ្ឋស្តីទី លោកសាយ ឈុំ ក៏​បានចេញព្រះរាជក្រឹត្យ​បញ្ចប់គោរមងារឧកញ៉ា ពីឧកញ៉ា ឡេង ចាន់ណា នេះផងដែរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm