កុមារីជនភៀសសឹកមកពីខេត្តឧត្តរមានជ័យ ប្តេជ្ញាខិតខំរៀនសូត្រ​ដើម្បីក្លាយជាពេទ្យយោធា​

2026/05/29 06:50:28 pm        481

ភ្នំពេញ៖ កុមារីជាជនភៀសសឹកមួយរូប​ក្នុង​ចំណោម​កុមារ​រាប់​ម៉ឺន​នាក់​ដែល​ធ្លាប់​រត់​គេច​ពី​គ្រាប់​ទម្លាក់​ពី​លើ​យន្តហោះរបស់ថៃ ​លើ​សាលារៀនរបស់ពួកគេ​នៃសង្គ្រានឈ្លានពានកម្ពុជា នៅ​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ កាលពីឆ្នាំ២០២៥ និងបានមកចូលរួមផ្ទាល់ក្នុងកម្មវិធី «ដាស់​ស្មារតីជាតិ»​ កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ ដែលរៀបចំ​ដោយ​សហ​ភាព​សហព័ន្ធ​យុវជនកម្ពុជា បានបង្ហាញនូវការឈឺចាប់ និងស្មារតីចងចាំ​ពី​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ​ហើយ​ប្តេជ្ញាខិ​តខំ​រៀនសូត្រ​ដើម្បីក្លាយជាពេទ្យយោធានាពេលអនាគត។

ក្នុង​អំឡុងពេលចាក់បញ្ចាំងទស្សនីយភាពអំពីរូបនាងនៅលើកញ្ចក់ទូរទស្សន៍ក្នុងកម្មវិធី «ដាស់​ស្មារតី​ជាតិ​»​ កុមារី ទេព ចិន្តា និងម្តាយ រួមទាំង អ្នកចូលទស្សនារាប់រយនាក់ បាន​រំជួល​ចិត្ត​រំលឹក​ពី​ការ​លំបាក​នៃការឈ្លានពានរបស់ថៃមកប្រទេសកម្ពុជា​។​ កុមារីរូបនេះបាន​អំពាវនាវដល់​ប្រជាព​លរដ្ឋ​ត្រូវ​​រួបរួមគ្នា​ សាមគ្គីគ្នា​ជាធ្លុងមួយ ដើម្បីឱ្យជាតិរឹងមាំ​។​ ចិន្តា បានបង្ហាញនូវការ​ប្តេជ្ញាចិត្តថា នៅ​ពេល​អនាគតនាង​នឹងធ្វើជាយុវជនល្អម្នាក់ និងជាទំពាំងស្នង​ឫស្សី​គំរូ​តាម​រយៈ​ការ​ខិត​ខំ​រៀន​សូត្រ ​ព្រោះនាងចង់ចូលបម្រើយោធាដូចឪពុករបស់នាងដែរ។​

ចំណែក​ម្តាយ​របស់​កុមារីរូបនេះ បានលើកឡើងថា ដើម្បីបំពេញបំណងកូន គាត់​បានប្តេជ្ញា​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គទាំងអស់ ដើម្បីឱ្យកូនបានចូលរៀនបានចប់ ព្រោះកូនរបស់​គាត់​ចង់ក្លាយ​ជា​ពេទ្យ​យោធា​នៅ​ពេលនាងធំឡើង។

សូមជម្រាបថា គិតត្រឹតម៉ោង ៦ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ មានពលរដ្ឋភៀសសឹកជាង ៣ ម៉ឺននាក់ទៀត ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ គឺមិន​ទាន់​អាច​វិល​ត្រឡប់​ទៅរស់នៅក្នុងលំនៅឋានដោយសុវត្ថិភាពនៅឡើយ ដោយសារ​យោធាថៃឈ្លានពាន ដាក់​បន្លា​លួស ទូកុងតឺន័រ រារាំង​មិនឱ្យពួកគាត់ចូលទៅផ្ទះសម្បែងវិញបាន៕ អត្ថបទ៖ ធូ វិរៈ

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        170
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm