អ៊ីរ៉ង់៖ ខ្លួនប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសថ្មី បាញ់ទម្លាក់យានដ្រូន MQ-9 Reaper របស់អាមេរិក

2026/05/29 07:06:24 pm        62

អ៊ីរ៉ង់ បាននិយាយថាខ្លួនបានប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសថ្មីដើម្បីបាញ់ទម្លាក់យានដ្រូន MQ-9 Reaper របស់សហរដ្ឋអាមេរិកនៅជិតច្រកសមុទ្រ Hormuz កាលពីដើមសប្តាហ៍នេះ ជាឧប្បត្តិហេតុ ដែលអ្នកវិភាគនិយាយថា ទីក្រុងតេអេរ៉ង់នៅតែមានសមត្ថភាពវាយរុញច្រានការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទោះបីជាមានការវាយប្រហារជាច្រើនខែលើទីតាំងយោធារបស់អ៊ីរ៉ង់ក៏ដោយ។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ និយាយថា យានដ្រូនត្រូវបានបាញ់ទម្លាក់នៅជិតកោះQeshm ច្រកសមុទ្រ Hormuz ហើយការស្ទាក់ចាប់នេះ បានបង្ហាញពីការប្រើប្រាស់ប្រយុទ្ធលើកដំបូងនៃប្រព័ន្ធដែលបង្កើតឡើងក្នុងស្រុកមានឈ្មោះថា Arash-e Kamangir។ ពុំមានការបញ្ជាក់ច្បាស់ដោយឯករាជ្យណាមួយអំពីការអះអាងរបស់អ៊ីរ៉ង់ ចំពោះប្រព័ន្ធស្ទាក់ចាប់ថ្មីនេះទេ។ ការបាត់បង់យានដ្រូនរបស់សហរដ្ឋអាមេរិក នៅជិតផ្លូវដឹកជញ្ជូនដ៏រសើបបំផុតមួយរបស់ពិភពលោក កើតឡើងខណៈតាមសេចក្តីរាយការណ៍ថា អាមេរិកបានធ្វើការវាយប្រហារថ្មីលើទីតាំងយោធាអ៊ីរ៉ង់មួយកន្លែងនៅជិតទីក្រុង Bandar Abbas។

កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ក្រោយមកបាននិយាយថាខ្លួនបានវាយប្រហារមូលដ្ឋានកងទ័ពអាកាសអាមេរិកដើម្បីសងសឹក។ ខណៈភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បន្តកើនឡើងទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ ការអះអាងរបស់ទីក្រុងតេអេរ៉ង់ថាខ្លួនបានស្ទាក់ចាប់យានដ្រូនរបស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានសំណួរជាថ្មីអំពីថាតើសមត្ថភាពការពារដែនអាកាសរបស់អ៊ីរ៉ង់ បានកើតមានជាថ្មីក្នុងកម្រិតណា ជាច្រើនខែក្នុងការវាយប្រហាររបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក និងថាតើអ៊ីរ៉ង់ នៅតែអាចទប់ទល់ទៅនឹងការវាយប្រហារជុំមួយផ្សេងទៀតបានដែរឬយ៉ាងណា ប្រសិនបើការចរចាមិនទទួលបានជោគជ័យ។ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការអ៊ីរ៉ង់ Fars បាននិយាយថា ប្រព័ន្ធ Arash-e Kamangir ត្រូវបានប្រើប្រាស់ដើម្បីស្ទាក់ចាប់យានដ្រូនឈ្លបយកការណ៍អរិភាពនៅលើច្រកសមុទ្រ Hormuz។ ទីភ្នាក់ងារបានពិពណ៌នាអំពីប្រព័ន្ធនេះថា មានសមត្ថភាពអាចរកឃើញការលាក់កំបាំង ប៉ុន្តែបានផ្តល់ព័ត៌មានលម្អិតតិចតួចពីបច្ចេកទេស។


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm