ទេសចរអន្តរជាតិ៖ កម្ពុជាជាគោលដៅទេសចរណ៍បៃតង និងមានភាពទាក់ទាញខ្លាំងគ្រប់​គោលដៅ

2026/05/29 09:12:25 pm        235

ថ្មីៗនេះ ទស្សនាវដ្តីដ៏ធំមួយរបស់ពិភពលោក បានទទួលស្គាល់ប្រទេសកម្ពុជា ជាសកលនៅក្នុង​បញ្ជី​ទេសចរណ៍បៃតងប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazine ហើយ​បើ​តាម​ភ្ញៀវទេ​សចរអន្តរជាតិ ដែលអញ្ជើញមកទស្សនាកម្ពុជា នៅដើមរដូវទេសចរណ៍​បៃតង​ឈាន​ចូល​មក​ដល់នេះ ក៏បានទទួលបានកម្ពុជា ជាគោលដៅទេសចរណ៍បៃតង និងមាន​ភាព​ទាក់​ទាញ​ខ្លាំង​នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

ភ្ញៀវទេសចរអន្តរជាតិ មកពីបណ្តាប្រទេសផ្សេងៗគ្នា បានថ្លែងប្រាប់BTVនៅថ្ងៃទី២៩ ខែ​ឧសភា​នេះ​ថា ប្រទេសកម្ពុជា ជាប្រទេសដែ​ល​សម​នឹង​ទទួល​ស្គាល់​ជា​សកល​នៅ​ក្នុង​បញ្ជី​ទេសចរ​ណ៍បៃ​តង​ប្រចាំ​ឆ្នាំ២០២៦ របស់ទស្សនាវដ្តី Wanderlust Magazineនេះ ដោយសារ ការដើរ​កម្សាន្ត​របស់​គេ​នៅ​ក្នុងអំឡុងពេលនេះ គឺគ្រប់ទីកន្លែង គ្រប់គោលដៅទេសចរណ៍ទាំងអស់ តាំងពីទី​ក្រុង​រហូត​ដល់​ជនបទ សុទ្ធតែមានទេសភាពបៃតង បរិស្ថានធម្មជាតិស្រស់ស្អាត ខ្យល់អាកាសបរិសុទ្ធ អនាម័យ មានសុវត្ថិភាព ស្ងប់ស្ងាត់ និងមានទាក់ទាញ់បំផុត ហើយគ្រប់ទេសចរអន្តរជាតិ ក៏​បាន​អំពាវ​នាវទេសចរអន្តរជាតិនានាទៀត នាំគ្នាមកទស្សនាកម្ពុជា នៅក្នុងរដូវទេសចរណ៍បៃតង ខណៈ​គ្រប់​គោលដៅទេសចរណ៍ និងសេវាកម្មទេសចរណ៍នានា ត្រូវបានបញ្ចុះតម្លៃ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់គ្នា។

សូមបញ្ជាក់ថា ការទទួលស្គាល់ប្រទេសកម្ពុជា ជាសកល នៅក្នុងបញ្ជីទេសចរណ៍​បៃតង​ប្រចាំ​ឆ្នាំ​២០២៦​ របស់ទស្សនាវដ្តី Wanderlust Magazine គឺបានធ្វើឡើងស្របពេលដែល ប្រទេស​កម្ពុជា ​ត្រូវបានចាត់ថ្នាក់ជា ប្រទេសដែលមានបរិស្ថានធម្មជាតិល្អលេខ១ នៅលើពិភពលោក នៅ​ឆ្នាំ​២០២៦ ក្រោយពីមានការស្ទង់មតិ និងផ្តល់ចំណាត់ថ្នាក់សកល ដោយ U.S. News & World Report។

នៅក្នុងលទ្ធផលរបាយការណ៍សិក្សាស្រាវជ្រាវរបស់U.S. News & World Report បានវាយតម្លៃ លើ​កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានថែរក្សាតុល្យភាពយ៉ាងល្អរវាងការអភិវឌ្ឍ និងការ​ការពារ​បរិស្ថាន ក្នុងនោះមានគ្រប់គ្រងបរិស្ថាបានល្អ ផ្តល់ខ្យល់អាកាសល្អ ការគ្រប់​គ្រង​ធន​ធាន​ធម្មជាតិ ​និងការអភិរក្សជីវចម្រុះ ប្រកបដោយនិរន្តភាព។

របាយការណ៍នេះ ក៏បានត្រូវបានកេហទំព័រ SEA Infographics បានយកផ្សព្វផ្សាយបន្តថា កម្ពុជា​ជា​ប្រទេសដែលមាន បរិស្ថានធម្មជាតិ ដ៏ល្អជាងគេបំផុតនៅលើពិភពលោក និងដូចគ្នាដែរ ប្រទេសកម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានបរិស្ថានធម្មជាតិ ដ៏ល្អជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ផងដែរ៕ អត្ថបទ ស៊ុម សុខជា



 


 




 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        121
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm