អ្នកជំនាញ ស្នើឲ្យមានការដោះស្រាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ លើ​បញ្ហា​សុវត្ថិភាព​ចំណីអាហារ

2022/04/21 11:47:57 am        1.1 K

ភ្នំពេញ៖ ឯកឧត្តម សុខ ស៊ីឡូ អគ្គលេខាធិការ ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ កម្ពុជាកំពុងតែប្រឈមមុខជាខ្លាំង លើបញ្ហាសុវត្ថិភាពចំណីអាហារ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយប្រកដោយប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងវេទិកាយុវជនស្តីពី សុវត្ថិភាព​ចំណីអាហារ​ និង​ការ​បញ្ចូល​មីក្រូសារជាតិ ​ក្នុងចំណីអាហារ នាសាលា​ខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម សុខ ស៊ីឡូ មាន​ប្រសាសន៍ថា អាហារគ្មានសុវត្ថិភាពបានបង្កការ​គំរាមកំហែង ​ដល់សុខភាពជាសាកល ហើយ​បង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់រូប ដោយទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នក​ដែល​មានជំងឺប្រចាំកាយ ​គឺងាយរងគ្រោះជាមួយនឹងបញ្ហាសុវត្ថិភាពចំណីអាហារ ហើយអង្គការសុខភាព​ពិភព​បានបង្ហាញថា ជារៀងរាល់ឆ្នាំមានកុមារជាង ​២២០លាននាក់ កើតជំងឺរាករូស ហើយកុមារជាង ៩៦ ០០០នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ ។

ឯកឧត្តម បានបន្តថា នៅកម្ពុជា ប្រជាជនទូទៅរួមទាំងយុវជនផងដែរ មាន​កា​រ​ព្រួយបារម្ភខ្លាំងពី​សុវត្ថិភាព​ចំណីអាហារ ហើយតែងតែពិភាក្សាពីបញ្ហាបន្លែ ផ្លែឈើ ត្រី សាច់ ព្រមទាំងផលិតផល​អាហារ​​មួយចំនួនទៀត ​នៅលើទីផ្សារមានដាក់សារធាតុគីមី ​ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាព ខណៈនៅឆ្នាំ២០១៩ វិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវ ​និងអភិវឌ្ឍន៍ជនបទ ​រកឃើញថា មាន​អ្នក​ចូលរួម​សម្ភាសន៍​ចំនួន ៩៧ភាគរយ បាននិយាយថា​ អាហារដែល​មានលក់នៅលើទីផ្សារពុំមាន​សុវត្ថិភាព​គ្រប់គ្រាន់ទេ ។

ឯកឧត្តម សុខ ស៊ីឡូ សង្កត់ធ្ងន់ថា “បញ្ហាដែលបានរៀបរាប់ខាងលើនេះ ​បានបង្ហាញថា កម្ពុជាបាន​និង​កំពុង​ប្រឈម​មុខជាខ្លាំង ​លើសុវត្ថិភាពចំណីអាហារ ​ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ចូលរួម​ដោះស្រាយ​ជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាពខ្ពស់មួយ​ ព្រោះសុវត្ថិភាពចំណីអាហារ បានដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស” ។

បើតាមឯកឧត្តម ផាន អូន អគ្គនាយកនៃនាយកដ្ឋានការពារអ្នកប្រើប្រាស់ ​កិច្ចការប្រកួតប្រជែង និង​បង្ក្រាបការ​ក្លែងបន្លំ ​នៃក្រសួងពាណិជ្ជកម្ម ​លើកឡើងថា ​កម្ពុជាបានតាក់តែងច្បាប់ស្តីពី សុត្ថិភាព​ម្ហូបអាហារ​ដែលត្រូវរាជរដ្ឋាភិបាលអនុម័ត ​ហើយកំពុងស្ថិតនៅព្រឹទ្ធសភាពិនិត្យ ។

ឯកឧត្តមបន្តថា ក្នុងសេចក្តីព្រាងច្បាប់មានចំណុចមួយចំនួនចែងថា​ ម្ចាស់អាជីវកម្មផលិតម្ហូបអាហារ ត្រូវមានទំនួលខុសត្រូវខ្ពស់ ​ក្នុងការផលិតម្ហូបអាហារឲ្យមានសុវត្ថិភាព ​សម្រាប់ប្រជាពលរដ្ឋបរិភោគ ហើយ​ពេលម្ចាស់អាជីវកម្មជួបបញ្ហាសុវត្ថិភាពម្ហូបអាហារ ​ត្រូវផ្ដល់ដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ តាម​ដំណាក់កាលខ្សែសង្វាក់ផលិតកម្ម និងត្រូវប្រមូលម្ហូបអាហារមកវិញ ​នៅពេលដែលដឹងថា ម្ហូប​អាហារ​ដែល​ត្រូវបាន​បញ្ចេញ​ទាំងនោះ ​គ្មានសុវត្ថិភាព ។

ឯកឧត្តម ផាន អូន បានបញ្ជាក់ថា ​គ្រប់លក្ខខណ្ឌនៃសេចក្តីព្រាងច្បាប់ស្តីពី ​ម្ហូបអាហារ បាន​កំណត់​វិធានការ​មួយចំនួន​ ពីបញ្ហា​សុវត្ថិភាព​ ដើម្បីធ្វើយ៉ាងណា ​ឲ្យការផលិត​ម្ហូបអាហារ​មានសុវត្ថកិភាព មាន​គុណភាព ​សម្រាប់ប្រជាពលរដ្ឋបរិភោគ ​និងធានា​បាននូវការធ្វើឲ្យអាជីវកម្មផលិត​ម្ហូបអាហារ មានភាពត្រឹមត្រូវ ។

គួរបញ្ជាក់ថា របាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារ ​នៃនាយកដ្ឋានឱសថ ចំណី​អាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង ​របស់ក្រសួងសុខាភិបាលបង្ហាញថា ​ចាប់តាំងពីឆ្នាំ២០១៥ ដល់​ឆ្នាំ២០២១ ​មានមនុស្ស ១១៩នាក់​ បាន​ស្លាប់​ដោយ​សារ​ពុល​ចំណី​អាហារ និង​មាន​អ្នក​រងគ្រោះ​សរុប​មាន​ចំនួន ៤,៦៩៩នាក់ ៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        424
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        455
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        584

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm