មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌៖ ការរៀបចំការប្រឡង មានលក្ខណៈ សុក្រឹត្យ ត្រឹមត្រូវ ធានា​បាន​នូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់

2026/05/29 10:12:05 pm        278

នៅក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន អំពីចំណាប់អារម្មណ៍ ចំពោះការរៀបចំការប្រឡងប្រជែងដែលដឹកនាំដោយ ក្រសួងមុខងារសាធារណៈ ឯកឧត្តមបានមានប្រសាសន៍ថា "ថ្ងៃនេះគណៈកម្មការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ ដែលដឹកនាំដោយក្រសួងមុខងារសាធារណៈ ជាពិសេសគឺឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ផ្ទាល់តែម្តង គឺធ្វើការប្រឡងជ្រើសរើស រយៈពេល ១ថ្ងៃពេញ ដើម្បីជ្រើសរើសមន្ត្រីបច្ចេកទេសជំនាញខាងច្បាប់ ចំនួន ៤៥រូប។ នេះគឺជាលើកទី១ ដែលការប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌក្រសួងយុត្តិធម៌ រៀបចំតាមរយៈយន្តការរួមមួយ ដឹកនាំដោយក្រសួងមុខងារសាធារណៈ ផ្អែកលើយន្តការនៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលកន្លងមកក្រសួងយុត្តិធម៌រៀបចំដោយខ្លួនឯង។"

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមថា "ការរៀបចំនេះ ឃើញថាមានការរៀបចំបានល្អ មានភាពសុក្រឹត្យ អាចជឿជាក់បាន ដែលទី១. យន្តការដឹកនាំ គឺដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តែម្តង និងទី២. គឺកិច្ចដំណើរការ គឺមានភាពសុក្រឹត្យ មានការសម្ងាត់គ្រប់ដំណាក់កាលទាំងអស់ រួមទាំងដំណាក់កាលនៃការរៀបចំវិញ្ញាសា ការចេញវិញ្ញាសា និងត្រួតពិនិត្យការប្រឡង។ ជារួមឃើញថា ដំណើរការនៃការរៀបចំការប្រឡងបានល្អ មានលក្ខណៈច្បាស់លាស់ មានភាពសុក្រឹត្យ គ្រប់ជ្រុងជ្រោយ ធានាថាធ្វើយ៉ាងណារើសឱ្យបានមន្ត្រីល្អ ដែលមានសមត្ថភាពទៅតាមជំនាញដែលយើងត្រូវការ។"

លើសពីនេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា "ការប្រឡងលើកនេះ ខុសពីការប្រឡងមុនៗ គឺថារើសទៅតាមជំនាញមួយៗ ទៅតាមអង្គភាពមួយៗដែលយើងត្រូវការ។ ដូច្នេះ លទ្ធផលដែលយើងរំពឹងទុក តាមរយៈយន្តការនៃការរៀបចំនេះ គឺយើងអាចរើសបានមន្ត្រីត្រូវជំនាញ និងត្រូវកន្លែងដែលយើងចង់បានតែម្តង។ ជារួមការៀបចំការប្រឡង មានលក្ខណៈ សុក្រឹត្យ ត្រឹមត្រូវ ធានាបាននូវភាពយុត្តិធម៌ សម្រាប់បេក្ខជន ដោយធានាបានថា អ្នកចេះជាងគេ គឺជាប់ ដែលយើងអាចរើសបានមន្ត្រីដែលមានជំនាញច្បាស់លាស់ ចំកន្លែងដែលយើងត្រូវការ។"

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm