អាហ្សង់ទីនប្រកាសបញ្ជីឈ្មោះផ្លូវការ Lionel Messi នឹងបង្ហាញខ្លួននៅ World Cup លើកទី ៦

2026/05/29 10:24:31 pm        384

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកាសបញ្ជីកីឡាករ ២៦ នាក់សម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដោយខ្សែប្រយុទ្ធ Lionel Messi នឹងដឹកនាំក្រុមការពារតំណែងជើងឯកនៅការប្រកួតដែលរៀបចំឡើងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។

Messi វ័យ ៣៨ ឆ្នាំ ដែលកំពុងលេងឲ្យក្លិប Inter Miami នឹងចូលរួមការប្រកួត World Cup ជាលើកទី៦ ក្នុងអាជីពរបស់ខ្លួន ដែលជាកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន។

ក្នុងបញ្ជីកីឡាករនេះ ក៏មានកីឡាករសំខាន់ៗជាច្រើនដែលធ្លាប់ជួយអាហ្សង់ទីនឈ្នះជើងឯកពិភពលោកនៅកាតារឆ្នាំ ២០២២ ផងដែររួមមាន អ្នកចាំទី Emiliano Martinez ខ្សែការពារ Nicolas Otamendi ខ្សែបម្រើ Rodrigo De Paul, Alexis Mac Allister, Enzo Fernandez ខ្សែប្រយុទ្ធ Julian Alvarez និង Lautaro Martinez។ សរុបទាំងអស់ មានកីឡាករ ១៧ នាក់ ត្រូវបានរក្សាទុកពីក្រុមជើងឯកឆ្នាំ ២០២២។

គ្រូបង្វឹក Lionel Scaloni បានបន្តជឿទុកចិត្តលើស្នូលក្រុមចាស់ដែលធ្លាប់នាំអាហ្សង់ទីនឈ្នះពាន World Cup លើកទី៣ ក្នុងប្រវត្តិសាស្ត្រ។ ទោះជាយ៉ាងណា ខ្សែបម្រើស្លាបជើងចាស់ Angel Di Maria មិនត្រូវបានកោះហៅឡើយ បន្ទាប់ពីប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយព្រឹត្តិការណ៍ Copa America ២០២៤។

ខ្សែបម្រើ Giovani Lo Celso ដែលខកខានការប្រកួត World Cup ឆ្នាំ ២០២២ ដោយសាររបួស បានវិលត្រឡប់មកវិញ បន្ទាប់ពីធ្លាប់ជាសមាជិកក្រុមនៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ប៉ុន្តែមិនបានចូលលេងឡើយ។

ក្រៅពីនេះ អាហ្សង់ទីនក៏បានបញ្ចូលកីឡាករវ័យក្មេងជាច្រើន ដែលត្រូវបានគេចាត់ទុកថាជាកម្លាំងស្នូលសម្រាប់អនាគត រួមមាន Valentin Barco, Nicolas Paz និង Giuliano Simeone ខណៈខ្សែប្រយុទ្ធ Jose Manuel Lopez និង Thiago Almada ក៏ត្រៀមបង្ហាញខ្លួនលើកដំបូងនៅ World Cup ផងដែរ។

សម្រាប់ការប្រកួតវគ្គចែកពូល អាហ្សង់ទីនស្ថិតក្នុងពូល J ហើយនឹងបើកយុទ្ធនាការរបស់ខ្លួនជួបអាល់ហ្សេរី នៅថ្ងៃទី១៦ ខែមិថុនា មុនបន្តជួបហ្សកដានី និងអូទ្រីស៕ អត្ថបទ៖នាង សុភាវុធ

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm