អ៊ុយ​ក្រែ​ន​និយាយ​ថា ពេលនេះ​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់ Luhansk ៨០%

2022/04/21 06:03:52 pm        1.5 K

​អ៊ុយក្រែន៖ អភិបាល​តំបន់ Luhansk បាន​និយាយ​ថា នៅ​ពេល​នេះ​កងកម្លាំង​រុស្ស៊ី​បាន​គ្រប់គ្រង​តំបន់ Luhansk ៨០% ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​ចំនួន​២ ដែល​បង្កើត​បាន​ជា​តំបន់ Donbas ក្នុង​ភាគ​ខាង​កើត​អ៊ុយ​ក្រែ​ន​។ ​គោលដៅ​មួយ​ក្នុងចំណោម​គោលដៅ​ជាច្រើន​របស់​រុស្ស៊ី គឺ​ដើម្បី​ពង្រីក​ដែនដី​ក្នុង​តំបន់ Donbas ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ទីក្រុង Moscow។

​មុន​ពេល​ការវាយលុក​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី២៤​ កុម្ភៈ រដ្ឋាភិបាល​ក្រុង Kyiv បាន​គ្រប់គ្រង ៦០​% នៃ​តំបន់ Luhansk។ អភិបាល​តំបន់​នេះ​លោក Serhiy Haidai បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​ដែល​បាន​បើក​ការវាយលុក​ជាថ្មី​កាលពីដើម​សប្ដាហ៍​នេះ ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​នភា​គ​ខាងកើត និង​ខាងត្បូង​បាន​បង្កើន​ការវាយប្រហារ​នៅ​ក្នុង​តំបន់ Luhansk​។​ ​លោក​ថា បន្ទាប់ពី​ការ​ដណ្ដើម​បាន​ទីក្រុង Kreminna ពេលនេះ​កងទ័ព​រុស្ស៊ី​កំពុង​គំរាមកំហែង​ដល់​ទី​ក្រុង Rubizhne និង​ទីក្រុង Popasna និង​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ជម្លៀស​ចេញ​ភ្លាមៗ​។ តំបន់ Donetsk ក៏​ជា​ផ្នែក​មួយ​នៃ​តំបន់ Donbas ផង​ដែរដែល​គេ​បាន​មើល​ឃើញ​មានការ​វាយ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំងក្លា ព្រមទាំង​នៅ​ជុំវិញ​ទីក្រុង​កំពង់ផែ Mariupol៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        179
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        166
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm