កសិករនៅឃុំត្រពាំងរូង កំពុងទទួលបានការគាំទ្រពីអតិថិជនក្នុងស្រុកលើទិន្នផលទុរេន

2026/05/29 10:43:49 pm        553

ប្រជាកសិករដាំដុះដំណាទុរេនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង កំពុង​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អតិថិននៅក្នុងស្រុក ដោយប្រមូលផល​ជា​បន្ត​បន្ទាប់​លក់​ទៅ​កាន់​ទីផ្សារ​តាម​ការ​បញ្ជា​ទិញ​។

ទោះបីជាប្រឈមនឹងកត្តាអាកាសធាតុផងក្តី ក៏កសិករនៅឃុំត្រពាំងរូង បានពុះពារ​បង្ក​បង្កើន​ផល​ទុរេន​របស់ខ្លួនរហូតដល់ពេលប្រមូលផលលក់ទៅជូនប្រជាពលរដ្ឋ និងអតិថិជនក្នុងស្រុក ព្រោះ​តែ​គុណភាពទុរេល្អមិនប្រើជីគីមីដូចបណ្តាប្រទេសជិតខាង។

តំណាងកសិករ លោក អ៊ឹង បឺត បានរៀបរាប់ឱ្យBTVដឹងនៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២៦​ថា វាយតម្លៃបឋមទិន្នផលទុរេរបស់លោក កើនជាង១០ភាគរយ បើធៀបនឹងឆ្នាំមុន ដោយ​កំពុងមមាញឹកកាត់លក់ជូនអតិថិជនក្នុងស្រុក ខ្លះបញ្ជាទិញពីរាជធានីភ្នំពេញ និង​ខ្លះ​ទៀត​នៅ​តាម​បណ្តាខេត្តផ្សេងៗ។

ឃុំត្រពាំងរូង ស្រុកកោះកុង ចាត់ទុកថា ឃុំមួយដែលមានសក្តានុពលផ្នែកដំាំដុះកសិកម្មហូបផ្លែ ក្នុង​នោះ​មានទុរេ សាវម៉ៅ មង្ឃុត ម្នាស់ និងការនេសាទសមុទ្រជាដើម។ គ្រប់អតិ​ថិជន​ដែល​មក​ទិញ​ទិន្ន​ផលកសិកម្មទាំងនេះ សុទ្ធតែបានកោតសរសើរពីគុណភាព និងរសជាតិមិនដាច់ពីមាត់ ចង់​ទិញ​ហើយចង់ទិញទៀត។

ទន្ទឹមនោះ តំណាងប្រជាកសិករ ក៏ស្នើដល់ប្រជាពលរដ្ឋកម្ពុជា បន្តជួយ​គាំទ្រ​ផលិត​ផល​ខ្មែរ​ដែល​ស្នាដៃ​របស់កសិករយើងពិត ដើម្បីផ្តល់ប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ ពិសេស​លើកស្ទួយផលិតផលកសិកម្មរបស់ជាតិទៅនិរន្តរភាព៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm