ឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»

2026/05/29 10:45:08 pm        205

ភ្នំពេញ៖ ដោយហេតុថាហានិភ័យដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»។

ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងយុទ្ធនាការ «ដាស់ស្មារតីជាតិ» ដើម្បីរំលឹកមេរៀនប្រវត្តិសាស្ត្រ និងពង្រឹងស្មារតីសាមគ្គីភាពជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងថា «ការថែរក្សាឱ្យបាននូវសាមគ្គីឯកភាពផ្ទៃក្នុងរបស់សង្គមជាតិកម្ពុជា ពិតជាត្រូវការថែរក្សាទុកតម្កល់អោយខ្ពស់ កសាង និងដាស់សា្មរតីជាប្រចាំ [...] ក្នុងនោះ សម្តេចមហាបវរធិបតីបានលើកឡើងថា ដើម្បីសន្តិភាព និងភាពសុខសាន្តនៃប្រទេសជាតិយើង យើងមិនអាចទៅសុំអង្វរអ្នកណាបានទេ យើងត្រូវតែការពារ ថែរក្សាដោយខ្លួនឯង និងត្រូវតែពឹងផ្អែកលើការពង្រឹងសមត្ថភាពខ្លួនឯងជាប្រចាំ ដែលត្រូវការខិតខំប្រឹងប្រែងពង្រឹងគ្រប់វិស័យ និងគ្រប់ពេលវេលា ហើយប្រាកដណាស់នេះជាបេសកកម្មរបស់យើងរៀងខ្លួនៗដើម្បីសង្គមជាតិ»។

ផ្សារភ្ជាប់នឹងការលើកឡើងខាងលើ ឯកឧត្តមបានមានប្រសាសន៍ថា ឆ្លងកាត់សោកនាដកម្មដ៏ឈឺចាប់នេះ ការដាស់ស្មារតីចេញពីសង្រ្គាមឆ្នាំ ២០២៥ គឺជាការដាស់ស្មារតីអោយកូនខ្មែរត្រូវចង់ចាំថា ដរាបណាមានអ្នកដែលប៉ុនប៉ងចង់ឈ្លានពាន ឬបង្កើតហានិភ័យណាមួយដែលប៉ះពាល់ដល់អ្វីដែលជារបស់ខ្មែរយើង កូនខ្មែរត្រូវចង់ចាំ និងដាស់ស្មារតីជាតិជាប្រចាំ ដើម្បីត្រៀមខ្លួនក្នុងការការពារអ្វីជារបស់ខ្មែរ និងអ្វីដែលជាបូរណភាពដែនដីរបស់យើង។

ឯកឧត្តមបានសង្គត់ធ្ងន់ថា ដោយហេតុថាហានិភ័យដែលអាចនាំមកនូវការបាត់បង់សុខសន្តិភាព អាក់ខាននូវការដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងផលប្រយោជន៍ប្រជាជនអាចកើតឡើងគ្រប់ពេល យើងត្រូវចងចាំ ត្រូវតាំងចិត្ត និងធ្វើទាល់តែបាន ដោយធ្វើយ៉ាងណាកុំឱ្យមានការបែកបាក់សាមគ្គីនៃសង្គមជាតិយើងទាល់តែសោះ។ ឯកឧត្តមបានបន្តថា អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង» ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងថា សុខសន្តិភាពដែលយើងបានមកដោយការលំបាក រងនូវការគម្រាមកំហែងស្ទើរទាំងស្រុងនៅតាមបន្ទាត់ព្រំដែន និងរងការប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ ក៏ដូចជាអារម្មណ៍របស់ប្រជាជនគ្រប់ទិសទីដទៃទៀតផងដែរ។ អាស្រ័យហេតុនេះ តាមរយៈការឆ្លងកាត់នូវសោកនាដកម្ម ការឈឺចាប់ យើងអាចយល់ឃើញថា កម្លាំង និងថាមពលនៃការការពារជាតិ សមត្ថភាព និងការប្តេជ្ញាចិត្តលើការកសាងលើគ្រប់វិស័យរបស់ប្រជាជាតិយើង គឺស្ថិតនៅលើដៃរបស់កូនខ្មែរគ្រប់រូប។ ក្នុងនោះយើងត្រូវខិតខំប្រឹងប្រែងរៀងៗខ្លួន តាមរយៈការពង្រឹងសមត្ថភាព និងផ្តល់ជំនឿទុកចិត្ត និងការគាំទ្រលើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតីជាប្រមុខ ក្នុងការអនុវត្តនូវគោលនយោបាយដើម្បីយើងសម្រេចបាននូវគោលដៅអភិវឌ្ឍសង្គមជាតិរបស់យើង៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm