អ៊ីស្រាអែល និងរុស្ស៊ីត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅរបស់ UN ពាក់ព័ន្ធ​អំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ

2026/05/29 11:37:19 pm        47

យោងតាមរបាយការណ៍ដែលបានពិនិត្យដោយសារព័ត៌មាន AFP កាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) បាន​ឲ្យ​ដឹង​ថា កងកម្លាំងសន្តិសុខអ៊ីស្រាអែល និងរុស្ស៊ី ត្រូវបានបន្ថែមទៅក្នុងបញ្ជីខ្មៅរបស់អង្គការសហប្រជាជាតិ (UN) ស្តីពីអំពើហិង្សាផ្លូវភេទ ក្នុងជម្លោះ។

ដោយ​ត្រូវបានចេញ​ជារៀងរាល់ឆ្នាំដោយ UN បញ្ជី​នេះ​រួមមានក្រុមរដ្ឋ និងមិនមែនរដ្ឋរាប់សិបដែលសង្ស័យថា បានពាក់​ព័ន្ធ​ «ជាប្រព័ន្ធ" ក្នុងអំពើហិង្សាផ្លូវភេទ នៅក្នុងប្រទេសនានា​ ដូចជាស៊ូដង់ ហៃទី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មីយ៉ាន់ម៉ា ស៊ីរី និងម៉ាលីជាដើម​។ កាលពីខែសីហា ឆ្នាំមុន អគ្គលេខាធិការ UN លោក Antonio Guterres បានព្រមានអ៊ីស្រាអែល និងរុស្ស៊ីអំពីលទ្ធភាព​ដែល​អាច​មាន​ការដាក់បញ្ចូលទៅ​ក្នុងបញ្ជីនេះ។ ទោះបីជាមានការព្រមានក៏ដោយ ក៏របាយការណ៍នេះ លើក​ឡើង​ថា «ឧប្បត្តិហេតុ និងគំរូនៃអំពើហិង្សាផ្លូវភេទនៅតែត្រូវ​បាន​បន្តកត់ត្រា ដោយ UN ក្នុងសង្គ្រាមនៅអ៊ុយក្រែន និងនៅទឹកដីប៉ាឡេស្ទីនដែលត្រូវបាន​កាន់កាប់។

យោងតាមរបាយការណ៍ដែលសារព័ត៌មាន​ AFP បាន​ឃើញ​ មុនពេលចរាចរ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខ បាន​បង្ហាញ​ថា អ្នកស៊ើបអង្កេត UN បានប្រឈមមុខនឹង `ការបដិសេធមិនឲ្យ​ចូលប្រើប្រាស់ជាបន្តបន្ទាប់» ពីអាជ្ញាធរ នៅក្នុងប្រទេសទាំងពីរ។

របាយការណ៍នេះ បាន​បញ្ជាក់​ថា ទាក់ទងនឹងអ៊ីស្រាអែល «នៅឆ្នាំ២០២៥ គំរូនៃអំពើហិង្សាផ្លូវភេទលើ​ជនជាតិប៉ាឡេស្ទីនដែលត្រូវបានឃុំខ្លួន នៅអ៊ីស្រាអែល និងទឹកដីប៉ាឡេស្ទីនដែលត្រូវបាន​កាន់កាប់ នៅតែត្រូវបាន​បន្តកត់ត្រា»។ សម្រាប់​រុស្ស៊ីវិញ​ របាយការណ៍នេះបានបង្ហាញពីអំពើហិង្សាផ្លូវភេទ នៅក្នុងទឹកដីរបស់​អ៊ុយក្រែនដែលត្រូវ​បាន​កាន់កាប់ និងនៅក្នុងប្រទេសរុស្ស៊ីផ្ទាល់​ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធ និងសេវាពន្ធនាគារ ជាពិសេស លើ​អ្នកទោសសង្គ្រាម (ឈ្លើយសឹក) ដែលបានផ្តល់សក្ខីកម្ម បន្ទាប់ពីពួកគេ​ត្រូវបាន​ដោះលែង​។

គួរ​បញ្ជាក់ថា រុស្ស៊ី ចាប់តាំងពីឆ្នាំ២០២៣ និងអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ២០២៤ ក៏បានមាន​ឈ្មោះ​ផង​ដែរ​នៅក្នុង «បញ្ជីពេញ​ដោយ​ភាព​អាម៉ាស់» ប្រចាំឆ្នាំមួយផ្សេងទៀតរបស់ UN ដែលផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទាក់ទងនឹងអំពើហិង្សា លើ​កុមារ នៅក្នុងជម្លោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm