យោធាសហរដ្ឋអាមេរិកនិយាយថា ពុំមានយន្តហោះសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់នៅជិតទីក្រុង Bushehr របស់ប្រទេសអ៊ីរ៉ង់នោះឡើយ បើទោះបីជាមានការអះអាងរបស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ក៏ដោយ ។
ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Farsរបស់អ៊ីរ៉ង់ រាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានបាញ់មីស៊ីលចេញពីតំបន់ភាគខាងត្បូងប្រទេស ឆ្ពោះទៅរកគោលដៅបណ្តាលឲ្យយន្តហោះអាមេរិក ១គ្រឿង ធ្លាក់នៅទីក្រុង Bushehr។
ដោយឡែក ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ដែរថា យន្តហោះអាមេរិក ១គ្រឿង ត្រូវបានបាញ់ទម្លាក់នៅទីក្រុង Bushehr ដោយសំអាងដល់សម្តីរបស់លោកអភិបាលក្រុង Masoud Tangestani។
ទោះបីជាយ៉ាងណាក៏ដោយ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនិយាយនៅលើក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា គ្មានយន្តហោះសហរដ្ឋអាមេរិក ត្រូវបានបាញ់ទម្លាក់ ដូចការអះអាងរបស់អ៊ីរ៉ង់នោះឡើយ ៕

