មេបញ្ជាការ​ប្រចាំតំបន់អាស៊ី​របស់​មន្ទីរបញ្ចកោណ ​ស្វែងរក​មូលនិធិ ​ដើម្បី​ទប់ស្កាត់​ចិន​កុំ​ឲ្យក្រសោប​​តៃវ៉ាន់

2026/05/30 12:06:02 am        47

ប្រមុខ​​បញ្ជាការ​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​របស់​សហរដ្ឋអាមេរិក ​បាន​ឲ្យ​ដឹង​​នៅក្នុងរបាយការណ៍មួយទៅកាន់សភាថា យោធាអាមេរិកកំពុងស្វែងរកដោយស្ងាត់ៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការទប់ស្កាត់ ឬប្រយុទ្ធទល់​នឹង​​ចិន ជុំវិញ​បញ្ហា​កោះតៃវ៉ាន់ ក្នុង​នោះ​រួមទាំងការ​មាន​គ្រាប់បែកកម្ទេច​នាវាចម្បាំងថ្មី និងការ​ដាក់​មីនសមុទ្រទំនើបៗផង​ដែរ​។

ឯកសារដែល​មាន​ចំនួន ១២១ទំព័រនេះ ប្រើភាសាកាន់តែ​តាន​តឹង​ ដើម្បីពិពណ៌នា អំពីចេតនាយោធារបស់ទីក្រុងប៉េកាំង ជាងរដ្ឋបាលលោកប្រធានាំធិបតី​ Donald Trump ដែលមានភាពផ្សះផ្សាជាមួយប្រទេសចិន ជាពិសេសមុនជំនួប​កំពូល​របស់លោក​ Trump ជាមួយមេដឹកនាំចិន លោក Xi Jinping នៅទីក្រុងប៉េកាំង​។

នៅក្នុងរបាយការណ៍ទៅកាន់សមាជិក​សភា​អាមេរិកដែលសារព័ត៌មាន​ Bloomberg News ទទួលបាន​ លោក​ឧត្តមនាវីឯក Samuel Paparo បានលើក​ឡើងថា៖ «កងទ័ពរំដោះប្រជាជន (PLA) របស់​ប្រទេស​ចិន កំពុងមាន​នូវ​ការពង្រីកជា​ប្រវត្តិសាស្ត្រ នៅទូទាំងគ្រប់វិស័យទាំងអស់ ហើយកំពុងហ្វឹកហាត់ សម្រាប់បេសកកម្មចម្បងចំនួន ២។ ​ទី១ បង្ខំឲ្យ​កោះ​តៃវ៉ាន់ព្រមបង្រួប​បង្រួម​ និងទី២ ទប់ទល់នឹងសមត្ថភាពការពារជាតិរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ដោយ​ការត្រៀមខ្លួនខាងយោធា ត្រូវបានកំណត់គោលដៅនៅឆ្នាំ២០២៧»។

របាយការណ៍នេះរៀបរាប់យ៉ាង​លម្អិត អំពីរបៀបដែលអ្នករៀបចំផែនការយោធា នឹងបែង​ចែក​មូលនិធិ នៅតំបន់​អាស៊ី ពីសំណើថវិកាការពារជាតិចំនួន ១,៥សែនកោដិដុល្លាររបស់រដ្ឋបាលលោក Trump។ ហើយ​លោក​ឧត្តមនាវីឯក Paparo បានជំរុញឲ្យ​សមាជិកសភាអនុម័តការបង្កើន​ការចំណាយដ៏​ច្រើននេះ​ ដោយ​បង្កើន​ ៤៤ភាគរយខ្ពស់​ជាង​ឆ្នាំមុន ដើម្បី «ការពារមាតុភូមិ និងយក​ជ័យជម្នះ​លើ​យុទ្ធសាស្ត្រមិន​ស៊ី​ចង្វាក់គ្នា​​របស់​គូប្រជែង​»៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        48
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        53
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm