ក្រសួងការងារ ណែនាំឱ្យរោងចក្រ សហគ្រាស រៀបចំចាក់វ៉ាក់សាំងដូសជំរុញបន្ថែមដល់​កម្មករ​និយោជិត

2022/04/21 06:21:29 pm        518

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់រោងចក្រ សហគ្រាស ត្រូវរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនដល់កម្មករនិយោជិត ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង ទៅលើកម្មករនិយោជិត។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលបំប្លែងខ្លួនថ្មី អូមីក្រុង ជាពិសេសនៅតាមរោងចក្រ សហគ្រាស ក្រសួងការងារសូមក្រើនរំលឹក​ដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ ជាមួយអាជ្ញាធរមូលដ្ឋាន រាជធានីខេត្ត និងមន្ទីរការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្តដើម្បីរៀបចំចាក់វ៉ាក់សាំង​ដូសជំរុញ ទាំងដូសទី៣ និងដូសទី៤ ជូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាស។

ក្រសួងការងារ បានបញ្ជាក់ទៀតថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវគ្រប់គ្រងទិន្នន័យ ចាក់វ៉ាក់សាំង របស់កម្មករ និយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ​ទៅក្នុងរបបស្វ័យប្រកាស អធិការកិច្ចការងារ ​តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ។​

ក្នុងករណីកម្មករ និយោជិត​ មិនទាន់មានប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩​ សូមបំពេញឈ្មោះ និងកាល​បរិច្ឆេទចាក់វ៉ាក់សាំង តាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ។

សូមបញ្ជាក់ ​កាលពីថ្ងៃម្សិលមិញនេះ ​ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ដែលជាគម្រោង​ការពារ​ទឹកជំនន់ ​និងកែលម្អប្រព័ន្ធប្រឡាយ-លូ​ ក្នុងរាជធានីភ្នំពេញជំហានទី៤ ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃកម្ពុជា​ បានអំពាវនាវដល់ប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំង​បង្ហារកូវីដ-១៩ ដូស​ជំរុញទី៣ និងដូសទី៤ ដើម្បីពង្រឹងភាពស៊ាំសហគមន៍ប្រឆាំង​នឹងការឆ្លងរីករាលដាលកូវីដ-១៩កាន់តែខ្លាំង​នៅតាមរោងចក្រ អាជីវករ ​និងអ្នកប្រកបរបរសេដ្ឋកិច្ច​ក្រៅប្រព័ន្ធជាដើម ក្នុងនោះ​ប្រសិន​បើការ​ចាក់រាយប៉ាយ​ ពីដើមទី​ គឺយើងអត់មានភាពស៊ាំសហគមន៍កើតឡើងបានឡើយ៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm