រុស្ស៊ីច្រានចោលការអំពាវនាវរបស់សហរដ្ឋអាមេរិកកុំឲ្យ​បើក​ «ការវាយប្រហារជាប្រព័ន្ធ» លើទីក្រុងគីវ

2026/05/30 12:08:28 am        55

សហរដ្ឋអាមេរិក កាលពី​ថ្ងៃព្រហស្បតិ៍ (ទី២៨ ខែឧសភា ឆ្នាំ២០២៦) បានរិះគន់យ៉ាងខ្លាំងលើ​រុស្ស៊ី ហើយបានអំពាវនាវឲ្យ​បញ្ចៀស «ការវាយប្រហារជាប្រព័ន្ធ» ដែលបានសន្យា ប្រឆាំង​នឹង​ទីក្រុងគីវ ប៉ុន្តែទីក្រុងមូស្គូបានច្រានចោលការអំពាវនាវនេះ ហើយបានបញ្ជាក់សារជាថ្មីនូវការព្រមានដល់អ្នកការទូតបរទេសឲ្យ​ចាកចេញពីរដ្ឋធានីរបស់​ប្រទេស​អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍នេះ បានកើតឡើងក្នុងអំឡុងសម័យ​ប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដែលត្រូវបានស្នើ​ដោយអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែករបស់រុស្ស៊ីដោយប្រើប្រាស់​យាន​ដ្រូន​ និងមីស៊ីលរាប់រយគ្រឿង និង​គា្រប់ កាលពី​ថ្ងៃទី២៤ ខែឧសភា លើ​ទីក្រុងគីវ និងតំបន់ក្បែរៗនោះ។

ការបាញ់ស្រោច​នេះ រួមមានការវាយប្រហារដោយមីស៊ីលបាលីស្ទិក​រយៈចម្ងាយមធ្យម Oreshnik ដែលមានសមត្ថភាពបំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដោយ​យ៉ាងហោចណាស់ជាលើកទី៣ ហើយ ដែលទីក្រុងមូស្គូបានបាញ់អាវុធប្រភេទ​នេះចូលទៅក្នុងទឹក​ដី​អ៊ុយក្រែន ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ មក។

ដោយថ្កោលទោសការបាញ់ស្រោច​ កាល​ថ្ងៃទី២៤ ខែឧសភា លោកស្រី Tammy Bruce ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានហៅការប្រើប្រាស់មីស៊ីល​ Oreshnik របស់រុស្ស៊ីថា ជា «ការបង្កើន​ភាព​តាន​តឹង​​ដែលមិនអាចពន្យល់បាន គ្រោះថ្នាក់ និងគ្មាន​មេត្តា​» ក្នុង​សង្គ្រាមដែលបានផ្ទុះឡើងជាមួយនឹងការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

តែ​យ៉ាង​ណាក្ដី ​ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzia បានបញ្ជាក់នូវ​ការអះអាងរបស់ទីក្រុងមូស្គូថា ការវាយប្រហារកាលពីថ្ងៃទី២៤ ខែឧសភា បានកំណត់គោលដៅលើមូលដ្ឋានយោធា និងចារកម្មសំខាន់ៗរបស់អ៊ុយក្រែន ហើយបានលើក​ឡើង​ម្ដង​ទៀតពី​​ការប្ដេជ្ញាបស់រុស្ស៊ី ក្នុងការបើកការវាយប្រហារថ្មី លើ «មជ្ឈមណ្ឌលធ្វើការសម្រេចចិត្ត និងប៉ុស្តិ៍បញ្ជាការ» របស់ទីក្រុង​គីវ៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm