លោកអនុប្រធានាធិបតី JD Vance បានថ្លែងថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់បានដោះស្រាយបញ្ហាមួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នៅឡើយទេ។
លោកបានប្រាប់អ្នកយកព័ត៌មាននៅមូលដ្ឋានរួម Andrews ជិតទីក្រុងវ៉ាស៊ីនតោនថា៖«ពិតជាពិបាកក្នុងការនិយាយឲ្យច្បាស់ថា ពេលណា ឬថាតើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអ៊ីរ៉ង់ដែរឬទេ។ យើងកំពុងពិភាក្សាគ្នាលើចំណុចជាក់លាក់ មួយចំនួន»។

លោកអនុប្រធានាធិបតីអាមេរិក បានបន្ថែមថា៖«មានបញ្ហាមួយចំនួនលើសម្ភារៈនុយក្លេអ៊ែរ រួមទាំងឃ្លាំងស្តុកអ៊ុយរ៉ានីញ៉ូមចម្រាញ់រួចដែលធាតុសុទ្ធកម្រិតខ្ពស់ និងបញ្ហានៃការចម្រាញ់សារធាតុនេះ។ ដូច្នេះយើងកំពុងពិភាក្សាគ្នាជាមួយពួកគេ» ដោយសំដៅទៅលើការពិគ្រោះយោបល់ជាមួយអ៊ីរ៉ង់។
យោងតាមលោក Vance «វាច្បាស់ណាស់ថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀង»។ លោកបានបន្ថែមថា ៖ «យើងគិតថា ពួកគេកំពុងចរចាយ៉ាងហោចណាស់រហូតមកដល់ពេលនេះដោយស្មោះត្រង់»៕
