លោក Stephen Evelyn គឺជាពលរដ្ឋអាមេរិកវ័យ ៤៤ឆ្នាំមួយរូបដែលរស់នៅក្នុងទីក្រុង Galati ជាមួយគ្រួសាររបស់លោកអស់រយៈពេល ២ឆ្នាំមកហើយនោះ និយាយថា វាគឹជាការបង្ករឿងមួយទៀតហើយដោយរុស្ស៊ី ។ លោកមិនជឿថា នេះគឺជាឧបទ្ទេវហេតុដោយចៃដន្យនោះទេ វាបានកើតឡើងច្រើនលើកច្រើនសារណាស់ សម្រាប់ឲ្យរុស្ស៊ីធ្វើរឿងបែបនេះដោយចៃដន្យ ។
លោកបន្តថា មិនថាពួកគេអសមត្ថភាពក្នុងការធ្វើសង្រ្គាមនោះទេ ប៉ុន្តែអង្គការណាតូ ត្រូវការធ្វើអ្វីម្យ៉ាងចំពោះរឿងនេះ ។

អាជ្ញាធររ៉ូម៉ានីនិយាយថា យានដ្រូនមួយគ្រឿងបានធ្លាក់លើដំបូលប្លុកអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅទីក្រុងភាគអាគ្នេយ៍ Galati អំឡុងការវាយប្រហារពេលយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែននាថ្ងៃសុក្រនេះ បង្កឲ្យផ្ទុះជាអគ្គិភ័យកើតឡើង ហើយនិងបណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ។
ក្រសួងការពារជាតិរ៉ូម៉ានី និយាយនៅថ្ងៃសុក្រនេះថា រ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប មានព្រំដែនរួមគ្នាជាមួយអ៊ុយក្រែនប្រវែង ៦៥០គ.ម ហើយបានមើលឃើញ យានដ្រូនរុស្ស៊ីបំពានដែនអាកាសរបស់ពួកគេ ២៨លើក ចាប់តាំងពីទីក្រុងមូស្គូ ចាប់ផ្តើមវាយប្រហារកំពង់ផែទីក្រុងគីវ នៅតាមដងទន្លេ Danube ។
ដោយឡែក លោក Ruslan វ័យ ៥២ឆ្នាំ ដែលរស់នៅផ្លូវទល់មុខអគារផ្ទះល្វែងរងការវាយប្រហារយានដ្រូនរុស្ស៊ី និយាយដែរថា លោកគិតថា រុស្ស៊ីកំពុងខិតកាន់តែជិតមកកាន់ទីនេះហើយនៅរ៉ូម៉ានី ។
លោកថា លោកគឺជាជនជាតិអ៊ុយក្រែន ហើយអ្វីដែលបានកើតឡើងនៅទីនេះ ដូចគ្នានឹងរឿងកើតឡើងនៅអ៊ុយក្រែនដែរ ដែលរាល់យប់មានការវាយប្រហាររាប់រយលើក បានសម្លាប់មនុស្ស មិនថា កុមារ ឬមនុស្សចាស់នោះទេ ៕
