ស្របពេលដែលរលកកម្តៅដូចនៅពាក់កណ្តាលរដូវក្តៅ កំពុងកម្លោចតំបន់មួយចំនួនរបស់ព័រទុយហ្គាល់រួចទៅហើយក្នុងខែឧសភានោះ កងទ័ព និងក្រុមអនុរក្សព្រៃឈើ បានព្យាយាមបោសសម្អាតិកម្ទេចកម្ទីឈើសល់ពីព្យុះធ្ងន់ធ្ងរកាលពីដើមឆ្នាំ ២០២៦នេះ មុនពេលរដូវភ្លើងឆេះព្រៃ ចាប់ផ្តើម ។
នៅតំបន់ភាគកណ្តាល Serta ដែលស្ថិតក្នុងចំណោមតំបន់រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតដោយសារព្យុះ គ្រឿងចក្រធុនធ្ងន់ និងទាហាន កំពុងធ្វើការក្នុងព្រៃជ្រៅ ដើម្បីឈូសឆាយដើមឈើបាក់ បែកឈើ ដែលដើរតួជាឥន្ធនៈសម្រាប់ភ្លើងឆេះព្រៃ ។ ពួកគេបានបើកផ្លូវចូលសម្រាប់ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យផងដែរ នៅពេលដែលភ្លើងឆេះព្រៃកើតឡើង ។
លោកសាស្រ្តាចារ្យ Jose Miguel Pereira ដែលជាអ្នកជំនាញភ្លើងឆេះព្រៃ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ព្យុះបង្កឲ្យមានឥន្ធនៈភ្លើងឆេះព្រៃនៅលើដី ដែលបណ្តាលឲ្យគ្រោះថ្នាក់ដល់ភ្លើងឆេះព្រៃ ។
ព័រទុយហ្គាល់រកឃើញភាគរយខ្ពស់ជាងគេបំផុតនៃភ្លើងឆេះព្រៃ នៅសហភាពអឺរ៉ុប ។ កាលពីរដូវក្តៅមុន អេស្ប៉ាញ និងព័រទុយហ្គាល់ មើលឃើញរលកកម្តៅរយៈពេល ១៦ថ្ងៃ ដែលជារលកកម្តៅដ៏ខ្លាំងក្លាបំផុតជាប់កំណត់ត្រា ហើយនិងជួយឲ្យកើតមានភ្លើងឆេះព្រៃ ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា ហេតុការណ៍អាកាសធាតុក្តៅបែបនេះ នឹងកើតឡើងកាន់តែញឹកញាប់ជាងមុន ដោយសារបម្រែបម្រួលអាកាសធាតុបង្កឡើងដោយសារមនុស្ស ៕

