ក្រុមធម្មយាត្រាមូស្លីម បានជួបជុំគ្នានៅថ្ងៃសុក្រនេះ ដើម្បីធ្វើពិធីគប់ដុំថ្មអារក្ស នៅទីក្រុង Mina របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។
ក្រុមធម្មយាត្រាមកពីទូទាំងពិភពលោក បានគប់ដុំថ្មលើជញ្ជាំងថ្មដ៏ធំមួយដែលតំណាងឲ្យការបដិសេធន៍អំពើអាក្រក់ ។ទង្វើបែបនេះ រំឭកដល់ការបដិសេធរបស់ព្យាការី Ibrahim ចំពោះការល្បួងរបស់សាតាំង ។
សូមបញ្ជាក់ថា ពិធីបុណ្យហាជិ ស្ថិតនៅក្នុងចំណោមសសរស្តមទាំង ៥នៅក្នុងសាសនាអ៊ិស្លាម ហើយនិងតម្រូវឲ្យរៀបចំពិធីម្តងក្នុងមួយជីវិតសម្រាប់ជនមូស្លីមម្នាក់ ដែលមានសមត្ថភាពផ្នែកហិរញ្ញវត្ថុ និងរាងកាយ ក្នុងការធ្វើដំណើរ ។
ពិធីបុណ្យនេះដែរ រំឭកដល់ការតាំងចិត្តរបស់ព្យាការី Ibrahim ដើម្បីពលីកូនប្រុសរបស់លោកតាមការបញ្ជារបស់ព្រះ ៕