អ៊ីស្រាអែលអះអាង​ថា បានសម្លាប់មេបញ្ជាការយោធាក្រុម​ហាម៉ាស អំឡុង​ការវាយប្រហារ នៅហ្កាហ្សា

2026/05/30 02:05:10 am        48


កងទ័ពអ៊ីស្រាអែល នៅ​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​ឲ្យ​ដឹងថា ខ្លួនបានសម្លាប់មេបញ្ជាការជាន់ខ្ពស់មួយ​រូប​របស់​ក្រុម​ហាម៉ាស នៅក្នុងការវាយប្រហារមួយ​ដែលបានធ្វើឡើងនៅតំបន់​ហ្កាហ្សា កាលពីដើមសប្តាហ៍នេះ។

កងទ័ពបានឲ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Imad Hassan Hussein Aslim គឺជាមេបញ្ជាការរង​នៃ​កងពលតូចក្រុងហ្កាហ្សា (Gaza City Brigade)។

កងទ័ពបានបន្ថែមថា លោកក៏មាន​តួនាទីផងដែរ​ជា​មេបញ្ជាការកងវរសេនាតូច​ Zeitoun នៃកងពលតូច Qassam ដែលជាអង្គភាព​យោធារបស់ក្រុម​ហាម៉ាស។ យោធាបានចោទប្រកាន់ថា លោក Aslim បានចូលរួមក្នុងការវាយប្រហារកាល​ពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

ដោយមិនបាន​បញ្ចេញឈ្មោះឲ្យ​ដឹង​ កង​ទ័ព​បាន​បន្ថែម​ថា ការវាយប្រហារដែលបានសម្លាប់លោក Aslim នេះ ក៏បានកំណត់គោលដៅលើ​មេបញ្ជាការរបស់​ក្រុម​ហាម៉ាសម្នាក់ទៀតផងដែរ។ មិនមានការអត្ថាធិប្បាយភ្លាមៗឡើយ​ ពីក្រុម​ហាម៉ាស ឬកងពលតូច Qassam ជុំវិញ​ការអះអាងរបស់អ៊ីស្រាអែលនេះ​។

ការអះអាងចុងក្រោយបំផុតរបស់អ៊ីស្រាអែលនេះ កើតឡើងស្រប​ពេលមានការរំលោភបន្តបន្ទាប់ លើ​បទឈប់បាញ់ ដែលបានចូលជាធរមានកាលពីខែតុលាឆ្នាំមុន​។ យោងតាមក្រសួងសុខាភិបាលតំបន់​ហ្កាហ្សា បាន​ឲ្យ​ដឹង​ថា ជនជាតិប៉ាឡេស្ទីនចំនួន ៩២២នាក់ ត្រូវបានសម្លាប់ និង ២.៧៨៦នាក់រងរបួស ដោយសារការរំលោភលើបទឈប់បាញ់ ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        17
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        36
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm