នគរបាលនិយាយនៅថ្ងៃសុក្រនេះថា ក្រុមអាជ្ញាធរកេនយ៉ា បានចាប់ខ្លួននិស្សិត ៨នាក់ ដែលសង្ស័យថាបានលួចដុតសាលារៀនបង្កជាអគ្គិភ័យសម្លាប់មនុស្ស ១៦នាក់ ។
នាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌកេនយ៉ា និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការស៊ើបអង្កេតបឋម បានកំណត់អត្តសញ្ញាណនិស្សិត ៨នាក់ ដែលសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការៀបផែនការ និងការសម្លាប់ដោយការលួចដុតសាលារៀន ។
ពួកគេបន្តថា ចាប់តាំងពីពេលនោះមក និស្សិតស្រី ៨នាក់ ត្រូវបានចាប់ខ្លួន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការឃុំខ្លួនរបស់នគរបាល ។
សូមបញ្ជាក់ថា អគ្គិភ័យនៅសាលាគរុកោសល្យ Utumishi Girls ស្ថិតក្នុងទីក្រុង Gilgil នៅភាគកណ្តាលឈាងខាងលិចប្រទេសកេនយ៉ា បានឆាបឆេះឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយនិស្សិត ៧៩នាក់ បានរងរបួសផងដែរ ៕