លោក Rutte ៖ អង្គការណាតូ ត្រៀមខ្លួនការពាររាល់មីលីម៉ែត្រនៃទឹកដីរបស់សម្ព័ន្ធមិត្ត

2026/05/30 02:44:35 am        58

ប្រមុខអង្គការណាតូលោក Mark Rutte និយាយនៅថ្ងៃសុក្រនេះថា អង្គការរបស់លោកត្រៀមខ្លួនរួចរាល់ ដើម្បីការពាររាល់មីលីម៉ែត្រនៃទឹកដីសម្ព័ន្ធមិត្តរបស់ខ្លួន បន្ទាប់ពីយានដ្រូនធ្លាក់ត្រូវអគារផ្ទះល្វែងនៅប្រទេសសមាជិករ៉ូម៉ានី អំឡុងការវាយប្រហារនៅពេលយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែន ។

ក្រុមអាជ្ញាធររ៉ូម៉ានីនិយាយថា យានដ្រូនមួយគ្រឿងបានធ្លាក់លើដំបូលប្លុកអគារផ្ទះល្វែងកម្ពស់ ១០ជាន់ នៅទីក្រុងភាគអាគ្នេយ៍ Galati អំឡុងការវាយប្រហារពេលយប់របស់រុស្ស៊ីលើប្រទេសជិតខាងអ៊ុយក្រែននាថ្ងៃសុក្រនេះ បង្កឲ្យផ្ទុះជាអគ្គិភ័យកើតឡើង ហើយនិងបណ្តាលឲ្យមនុស្ស ២នាក់ រងរបួស ។

ក្រសួងការពារជាតិរ៉ូម៉ានី និយាយនៅថ្ងៃសុក្រនេះថា រ៉ូម៉ានី ដែលជាសមាជិករបស់អង្គការណាតូ និងសហភាពអឺរ៉ុប មានព្រំដែនរួមគ្នាជាមួយអ៊ុយក្រែនប្រវែង ៦៥០គ.ម ហើយបានមើលឃើញ យានដ្រូនរុស្ស៊ីបំពានដែនអាកាសរបស់ពួកគេ ២៨លើក ចាប់តាំងពីទីក្រុងមូស្គូ ចាប់ផ្តើមវាយប្រហារកំពង់ផែទីក្រុងគីវ នៅតាមដងទន្លេ Danube ។

លោក Rutte និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា ទង្វើដ៏ធ្វេសប្រហែសរបស់រុស្ស៊ី គឺជាគ្រោះថ្នាក់សម្រាប់ពួកយើងទាំងអស់គ្នា ។

លោកបន្តថា កាលពីយប់មិញបង្ហាញជាថ្មីម្តងទៀតថា ផលវិបាកនៃសង្គ្រាមឈ្លានពានខុសច្បាប់របស់ពួកគេ មិនបញ្ឈប់ត្រឹមព្រំដែននោះទេ ។

ដោយឡែក ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von Der Leyen និយាយនៅលើបណ្តាញព័ត៌មានសង្គម Xដែរថា សង្រ្គាមឈ្លានពានរបស់រុស្ស៊ី បានឆ្លងខ្សែបន្ទាត់មួយទៀតហើយ ។

លោកស្រីថា ការឈ្លានពានយានដ្រូនរុស្ស៊ី បានវាយប្រហារតំបន់មានមនុស្សរស់នៅច្រើន នៅរ៉ូម៉ានី បណ្តាលឲ្យជនស៊ីវិលរងរបួស នៅលើទឹកដីសហភាពអឺរ៉ុប ។ ពួកយើងឈរខាងសាមគ្គីភាពយ៉ាងពេញទំហឹងជាមួយរ៉ូម៉ានី និងពលរដ្ឋរបស់ពួកគេ ។ ស្របពេលដែលពួកយើងបន្តពង្រឹងសន្តិសុខ និងការទប់ទល់របស់ពួកយើង ជាពិសេសនៅតាមព្រំដែនភាគខាងកើតរបស់ពួកយើង ពួកយើងនឹងបន្តបង្កើនសម្ពាធលើរុស្ស៊ី ហើយពួកយើងនឹងត្រៀមកញ្ចប់ទណ្ឌកម្មទី ២១ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        163
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        151
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm