ក្រុមជីករ៉ែខុសច្បាប់ទាញយកប្រយោជន៍មាសតម្លៃរាប់ពាន់លានដុល្លារនៅព្រៃជប់ភ្លៀងអាម៉ាហ្សូនរបស់ប្រេស៊ីល

2026/05/30 03:17:01 am        44

ការសិក្សាមួយដោយអង្គការបរិស្ថានមិនរកប្រាក់ចំណេញ រកឃើញថា មាសតម្លៃរាប់ពាន់លានដុល្លារ បន្តទាញយកប្រយោជន៍ដោយខុសច្បាប់នៅតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន របស់ប្រទេសប្រេសស៊ីល បើទោះបីជាមានកិច្ចខិតខំដោយលោកប្រធានាធិបតី Luiz Inacio Lula da Silva ដើម្បីបង្ក្រាបការជីករ៉ែខុសច្បាប់ទាំងនេះក៏ដោយ ។

ពេលឡើងកាន់អំណាចកាលពីឆ្នាំ ២០២៣ លោក Lula បានសន្យាថា នឹងលុបបំបាត់ចោលការជីករ៉ែមាសខុសច្បាប់ចេញពីតំបន់ជនជាតិភាគតិច ហើយនិងការពារតំបន់នោះ ក្រោយត្រូវបានពង្រីកអស់រយៈពេលជាច្រើនឆ្នាំ ជំរុញដោយលោកអតីតប្រធានាធិបតីស្នាំនិយម Jair Bolsonaro ។ កាលពីឆ្នាំមុន នគរបាលសហព័ន្ធប្រេស៊ីល រឹបអូសបានមាសខុសច្បាប់ទម្ងន់ ៤៤៧គ.ក ។

ទោះបីជាយ៉ាងណាក៏ដោយ ការសិក្សារបស់ក្រុមបរិស្ថាន រកឃើញថា ស្របពេលដែលតម្លៃមាសហក់ឡើងខ្ពស់ជាប់កំណត់ត្រា ខណៈអស្ថិរភាពភូមិសាស្រ្តនយោបាយដ៏តានតឹង ក្រុមអ្នកជីករ៉ែ បានសម្របខ្លួនដោយប្រើលិខិតអនុញ្ញាតពីកន្លែងដែលមានសកម្មភាពរុករករ៉ែ ដើម្បីក្លែងបន្លំប្រភពដើមរបស់មាសជីកបានដោយខុសច្បាប់ ។

ក្រុមបរិស្ថាន បានវិភាគលើតំបន់ព្រៃ ១៨៧កន្លែង ដែលមានការអនុញ្ញាតជីករ៉ែមាស ចេញដោយទីភ្នាក់ងាររ៉ែប្រេស៊ីល ANM នៅជិតតំបន់ជនជាតិភាគតិច និងតំបន់ការពារនៅក្នុងតំបន់ព្រៃជប់ភ្លៀងអាម៉ាហ្សូន ហើយពួកគេរកឃើញថា តំបន់ព្រៃ ៩៨កន្លែង គ្មានសញ្ញានៃការជីករ៉ែនោះទេ ។

ការសិក្សារបស់ពួកគេបញ្ជាក់ថា តំបន់ខ្យល់ទាំងនេះ ត្រូវបានប្រើប្រាស់ដើម្បីធ្វើឲ្យស្របច្បាប់ការលក់មាសទម្ងន់ ២៦,៨តោន មានតម្លៃប្រហែល ៣,៨៨ពាន់លានដុល្លារ ចន្លោះឆ្នាំ ២០១៨ និងខែមីនា ឆ្នាំ ២០២៦ ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm