រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម សរសើរសហគ្រិនស្រ្តីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2022/04/21 06:46:04 pm        539

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កោតសរសើរចំពោះភាពរីកចម្រើន និងធនធានមនុស្សជាស្ត្រី ដែលមានសហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ឬសហគ្រាសរបស់ខ្លួន ដែលបានចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងកិច្ចប្រជុំត្រីមាសទី១ រវាងសមាគមសហគ្រិនស្ត្រីកម្ពុជា និង​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ថា​ នៅក្នុងវិបត្តិកូវីដ-១៩ ផល​ប៉ះពាល់​បានកើតឡើង​ជាច្រើន ជាពិសេសការ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សេដ្ឋកិច្ចសង្គម ​ស្ថិតក្នុងស្ថានភាពនេះ ​សហគ្រិន​ជាស្រ្តី​ជាច្រើន​បាន​តស៊ូ​យ៉ាង​ស្វិតស្វាញ នៅក្នុងដំណើរការអាជីវកម្ម ​ដែលមកដល់​បច្ចុប្បន្ន​យើង​ឃើញថា ​អាជីវកម្ម​មួយចំនួន​បានកំពុងងើប​ឡើងវិញ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ​បានកោតសរសើរចំពោះភាពរីកចម្រើន​ ជាពិសេសធនធានមនុស្សជាស្ត្រី ដែល​មាន​សហគ្រិនភាពដ៏ឆ្នើមនៅក្នុងក្រុមហ៊ុន ​ឬសហគ្រាសរបស់ខ្លួន ដែលបានជម្រុញឲ្យសង្វាក់​ផលិតកម្ម​របស់ខ្លួន​បានដំណើរ ​នៅក្នុងស្ថានភាពដ៏លំបាក ​ដែលកត្តាទាំងអស់នេះ ​ជាការបង្ហាញនូវ​ស្នាដៃ​ធំធេងមួយ នៃសកម្មភាពអភិវឌ្ឍ និងជាការចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ។

សូមបញ្ជាកថា នៅក្នុងកិច្ចប្រជុំសមាគមសហគ្រិនស្ត្រីកម្ពុជា ដែលដឹកនាំដោយលោកជំទាវ កែវ មុំ បានធ្វើបទបង្ហាញនូវបញ្ហាចំនួន ៣ចំណុច ដែលមានចែងក្នុងសៀវភៅស ទី២ និងទី៣ របស់សមាគម ក្នុងនោះរួមមាន៖ បុគ្គលិកខ្វះជំនាញ និងប្រាក់ឈ្នួលខ្ពស់, ការលំបាកក្នុងការ​ទទួលកម្ចីពីធនាគារ និងផលប៉ះពាល់ដោយជម្ងឺរាតត្បាតកូវីដ-១៩ មកលើអាជីវកម្ម ។

ជាការឆ្លើយតប, ​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ និងថ្នាក់ដឹកនាំទទួលបន្ទុក​បានផ្តល់អនុសាសន៍ និងដំណោះស្រាយជាក់ស្តែងជាច្រើន ដោយសង្កត់ធ្ងន់ទៅលើការអភិវឌ្ឍ​អាជីវកម្មតាមបទដ្ឋានបច្ចេកទេស ការសន្សំសំចៃថាមពល អនុវត្តឧស្សាហកម្មបៃតង ជាពិសេស​ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់បុគ្គលិក និងនិយោជិក ឲ្យមានចំណេះជំនាញស្រប នឹងមុខសញ្ញាការងាររបស់ខ្លួន។

ចំណែកទាក់ទងនឹងការលំបាកទទួលបានប្រាក់កម្ចីពីធនាគារ ថ្នាក់ដឹកនាំ​បានលើកឡើងពី​ការ​ខិតខំ​របស់រាជរដ្ឋាភិបាល និងក្រសួង​ ស្ថាប័នពាក់ព័ន្ធ ​បង្កើតឲ្យមានធនាគារ SME ធនាគារអភិវឌ្ឍជនបទ​ជាដើម ដើម្បីសហគ្រាសទទួលបានប្រាក់កម្ចីដែលមានការប្រាក់ទាប៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        1
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        485
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        406

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm