UNICEF៖ កុមារកាន់តែច្រើនបន្ថែមទៀត អាច​រងទុក្ខវេទនា បើអ៊ីស្រាអែលពង្រីកការគ្រប់គ្រង នៅតំបន់​ហ្កាហ្សា

2026/05/30 03:30:15 am        49


អង្គការយូនីសេហ្វ (UNICEF) បានព្រមាននៅ​ថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ការពង្រីកការគ្រប់គ្រងណាមួយរបស់អ៊ីស្រាអែល លើទឹកដី នៅក្នុងតំបន់ហ្កាហ្សា នឹង​នាំ​ឲ្យ​ប្រតិបត្តិការមនុស្សធម៌កាន់តែជួប​ការ​លំបាកក​បន្ថែម​ទៀត​ និងធ្វើឲ្យ​ស្ថានភាពរស់នៅរបស់កុមារកាន់តែអាក្រក់ទៅៗ ដែលប្រឈមរួច​ហើយ​ជាមួយ​នឹងការខ្វះខាតទឹក អនាម័យ និងសេវាសុខភាពយ៉ាងធ្ងន់ធ្ងរ។

នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស នៅពេលត្រូវ​បាន​សួរ ជុំវិញ​សេចក្ដី​រាយការណ៍ ពី​ផែនការរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដែល​ចង់​នាំយកតំបន់ហ្កាហ្សា ៧០​ភាគរយ​ឲ្យមក​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែលនោះ​ អ្នកឯកទេសផ្នែកទំនាក់ទំនងរបស់អង្គការយូនីសេហ្វ លោក Salim Oweis បានប្រាប់អ្នកសារព័ត៌មានថា៖ «ប្រសិនបើរឿងនេះកើតឡើង កុមារកាន់តែច្រើនបន្ថែម​ទៀត នឹងរងទុក្ខវេទនា​»។

លោក Oweis បាននិយាយថា ចំនួនប្រជាជន នៅតំបន់ហ្កាហ្សា កំពុងប្រមូលផ្តុំនៅក្នុងតំបន់ដែលកំពុងរួមតូចរួចទៅហើយ ដោយគ្រួសារនានា បានរស់​នៅ​យ៉ាង​ណែន​ណាន់តាន់តាប់​ប្រហែល ៤០​ភាគរយនៃ​ដែន​ដីនេះ​។ លោកបានបន្ត​ថា «ការរស់​នៅ​យ៉ាង​ចង្អៀតណែន នៅក្នុងកន្លែងតូច កំពុងបង្កបញ្ហាកាន់តែច្រើន» ដោយព្រមានថា ភាព​កកកុញនេះ​ បង្កើន​ការរីករាលដាលនៃជំងឺ ធ្វើឲ្យ​សេវាកម្មជាមូលដ្ឋានចុះខ្សោយ និងនាំ​ឲ្យ​គ្រួសារពិបាកបំពេញតម្រូវការរបស់កុមារ។

លោកបានបញ្ជាក់​ថា ការធ្វើ​ឲ្យ​ដែន​ដីកាន់តែ​រួម​តូច​បន្ថែមទៀត អាចធ្វើឲ្យ​លទ្ធភាព​ចូលប្រើប្រាស់ជំនួយ​មនុស្សធម៌កាន់តែពិបាក។

ការព្រមាននេះកើតឡើងនៅពេលដែលអង្គការយូនីសេហ្វ​ រាយការណ៍ពីស្ថានភាពសុខភាពកាន់តែអាក្រក់ទៅៗ ក្នុងចំណោមកុមារ នៅតំបន់​ហ្កាហ្សា។ លោក Oweis បានលើកឡើងពីចំនួនកើនឡើងនៃការឆ្លងមេរោគផ្លូវដង្ហើម រាគរូសស្រួចស្រាល់​ និងជំងឺស្បែក ដែល​ទាក់ទងនឹងស្ថានភាពអនាម័យកាន់តែយ៉ាប់យ៉ឺន និងកង្វះខាតទឹកស្អាត៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        45
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        45
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm