សាស្ត្រាចារ្យ និងថ្នាក់ដឹកនាំ ៧២រូប ចូលរួមតាក់តែងវិញ្ញាសាប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សម្រាប់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលការប្រឡងនឹងប្រព្រឹត្តទៅនៅរសៀលនេះ

2026/05/30 05:30:17 pm        122

សាស្ត្រាចារ្យ ព្រមទាំងថ្នាក់ដឹកនាំមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ៧២រូប ត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងជាអនុគណៈកម្មការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលការប្រឡងនេះនឹងប្រព្រឹត្តទៅនាវេលាម៉ោង ១:០០រសៀល។

អនុគណៈកម្មការតាក់តែងវិញ្ញាសាទាំង ៧២រូប សុទ្ធសឹងតែជាធនធានមនុស្សដែលមានបទពិសោធខ្ពស់ អញ្ជើញមកពីសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា។ សមាសភាពទាំងនេះ ត្រូវបានបែងចែកភារកិច្ចយ៉ាងច្បាស់លាស់ទៅតាមឧបសម្ព័ន្ធ និងមុខវិជ្ជាជំនាញដូចខាងក្រោម៖

ឧបសម្ព័ន្ធទី១៖ ផ្តោតលើជំនាញពិធីការនិងបដិសណ្ឋារកិច្ច, ហិរញ្ញវត្ថុ, ធនធានមនុស្ស, រដ្ឋបាលសាធារណៈ, អប់រំ និងសវនកម្ម។

ឧបសម្ព័ន្ធទី២៖ ផ្តោតលើជំនាញបកប្រែនិងបកប្រែដេញ (ភាសាថៃ និងអង់គ្លេស), វាស់វែងឋានលេខា, វាស់វែងប្រថពីវិភាគ, វាស់វែងជលសាស្ត្រ, ស្ពានថ្នល់និងសំណង់ស៊ីវិល, ផែនទី, ស្ថាបត្យកម្ម, វិភាគនិងដោះស្រាយវិវាទ, រៀបចំគោលនយោបាយ, សេដ្ឋកិច្ចអភិវឌ្ឍន៍, តាមដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោង, នីតិអន្តរជាតិ និងការគ្រប់គ្រងផែនទីនិងទិន្នន័យ។

ទន្ទឹមនឹងនេះ ក៏មានការតាក់តែងវិញ្ញាសាពហុចម្លើយ លើភាសាអង់គ្លេស និងចំណេះដឹងទូទៅ ដែលគ្របដណ្ដប់លើមុខងារសាធារណៈ, ក្រមសីលធម៌វិជ្ជាជីវៈ, គោលនយោបាយរបស់រាជរដ្ឋាភិបាល, រដ្ឋបាលសាធារណៈ, វប្បធម៌ទូទៅ, ពលរដ្ឋវិទ្យា, ប្រវត្តិសាស្ត្រ និងភូមិសាស្ត្រកម្ពុជា, អាស៊ាន, សេដ្ឋកិច្ចកម្ពុជា និងការងារកិច្ចការព្រំដែន។

ចំពោះនីតិវិធីនៃការតាក់តែង សាស្ត្រាចារ្យមួយរូបត្រូវរៀបចំវិញ្ញាសាចំនួន ២ ទៅ ៣ជម្រើស ទៅតាមប្រភេទមុខវិជ្ជាដែលបានកំណត់ រួចដាក់ជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីសម្រេចជ្រើសរើសយក ១ជម្រើស ឬអាចយកសំណួរពីជម្រើសទាំងអស់មកច្របាច់បញ្ចូលគ្នាជាវិញ្ញាសាស្ថាពរតែម្តង។ ដោយឡែក សម្រាប់វិញ្ញាសាពហុចម្លើយ សាស្ត្រាចារ្យត្រូវរៀបចំរហូតដល់ទៅ ១៥០សំណួរ ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើការចម្រាញ់យកត្រឹមតែ ១០០សំណួរ ប៉ុណ្ណោះ សម្រាប់ការប្រឡងនាពេលរសៀលនេះ។

អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ ដំណើរការនេះ ត្រូវបានធ្វើឡើងដោយរក្សាការសម្ងាត់កម្រិតខ្ពស់បំផុត ដើម្បីធានាបាននូវភាពយុត្តិធម៌ និងសុក្រឹតភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm