ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា គណៈប្រតិភូមកពីប្រទេសលីបង់ និងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ បានចូលរួមក្នុង «ការចរចាយោធានិងយោធាដែលមានផលិតភាព ដោយផ្តោតលើការកសាងក្របខ័ណ្ឌជាក់ស្តែងសម្រាប់សន្តិសុខ និងស្ថិរភាពក្នុងតំបន់»។
ក្រសួងបានសាទរចំពោះ«ការប្តេជ្ញាចិត្តរបស់យោធារបស់ប្រទេសទាំងពីរសម្រាប់កិច្ចខិតខំប្រឹងប្រែងជាប្រវត្តិសាស្ត្រទាំងនេះ» និងបានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ «ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ និងពុំមានតួអង្គគ្មានរដ្ឋប្រដាប់អាវុធ»។
ការចរចានៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានធ្វើឡើងខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កងកម្លាំងរបស់លោក បានរុលចូលជ្រៅទៅក្នុងប្រទេសលីបង់ និងបានឆ្លងកាត់ទន្លេ Litani ដែលមានចម្ងាយប្រហែល៣០គីឡូម៉ែត្រ ពីព្រំដែនប្រទេសលីបង់ ជាមួយប្រទេសអ៊ីស្រាអែល។

