ទូរទស្សន៍រដ្ឋគុយបា បានរាយការណ៍កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ថា ឧត្តមសេនីយ៍ Alvaro Lopez Miera រដ្ឋមន្ត្រីកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ បានពិនិត្យមើលសមយុទ្ធយោធានៅក្នុងតំបន់ Mayabeque ចម្ងាយប្រហែល៤០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡាហាវ៉ាន។
សមយុទ្ធនេះ ផ្តោតលើការគ្រប់គ្រងកាំភ្លើងធំ ឧបករណ៍អុបទិក ឧបករណ៍ទំនាក់ទំនង និងសមយុទ្ធវាយលុក នេះបើយោងតាមរបាយការណ៍ទូរទស្សន៍រដ្ឋ។

សមយុទ្ធ បានធ្វើឡើងខណៈអនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Josefina Vidal បានព្រមាននៅសប្តាហ៍នេះថា ហានិភ័យនៃការឈ្លានពានដោយយោធារបស់សហរដ្ឋអាមេរិកទៅលើកោះនេះ កំពុងកើនឡើង ក្នុងពេលការចរចាជាប់គាំងរវាងប្រទេសទាំងពីរ។
ក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក Donald Trump សហរដ្ឋអាមេរិក បានដាក់ការបិទផ្លូវលើប្រទេសគុយបាដោយជោគជ័យ ដោយគំរាមដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណាដែលផ្គត់ផ្គង់ប្រេងឥន្ធនៈដល់ប្រទេសកោះនេះ បង្កឱ្យមានការដាច់ចរន្តអគ្គិសនីនិងធ្វើឱ្យមានវិបត្តិដែលអាក្រក់បំផុតកាន់តែធ្ងន់ធ្ងរ ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
