មនុស្សជាច្រើនបានទៅតម្រង់ជួរនៅជុំវិញស្ថានីយប្រេងឥន្ធនៈ ខណៈទីផ្សារមានភាពស្ងប់ស្ងាត់ ហើយហាងនានាបានបិទទ្វារនៅក្នុងរដ្ឋធានីប្រទេសបូលីវី កាលពីថ្ងៃសុក្រ ទី២៩ ខែឧសភា ក្នុងពេលដែលការបិទផ្លូវប្រឆាំងរដ្ឋាភិបាលរយៈពេលជាច្រើនសប្តាហ៍ បានបន្តធ្វើឱ្យជីវិតរស់នៅប្រចាំថ្ងៃនៅទីក្រុង La Paz កាន់តែលំបាក។
ភាពវឹកវរនេះ គឺជាផ្នែកមួយនៃរលកនៃការតវ៉ាយូរអង្វែងដែលបានហ៊ុមព័ទ្ធរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Rodrigo Paz ខណៈក្រុមបាតុករបានជំរុញឱ្យរដ្ឋបាលនិយមកណ្តាលរបស់លោកកាត់បន្ថយវិធានការរឹតត្បិតថវិកា និងដោះស្រាយការកើនឡើងការចំណាយក្នុងជីវភាពរស់នៅ។
អ្នកស្រុកបានចំណាយពេលមួយយប់ក្នុងភាពត្រជាក់នៅស្ថានីយប្រេងឥន្ធនៈមួយកន្លែង ដើម្បីទទួលបានប្រេងឥន្ធនៈត្រឹមតែពីរទៅបីលីត្រ។ ពលរដ្ឋម្នាក់និយាយថា «យើងនៅទីនេះតាំងពីថ្ងៃម្សិលមិញ តាំងពីម៉ោង៦ ព្រឹក រង់ចាំប្រេងឥន្ធនៈ» ដោយបានដេកនៅក្នុងជួរពេញមួយយប់។
ការតវ៉ា បានបណ្តាលឱ្យមានការរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់កាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដូចជា ទីក្រុង La Paz និងទីក្រុង El Alto ជាកន្លែងដែលមានកង្វះស្បៀង ប្រេងឥន្ធនៈ និងថ្នាំពេទ្យ កំពុងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ មន្ទីរពេទ្យ និងស្ថានីយប្រេងឥន្ធនៈ។

