ដំណក់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា៖ មូលនិធិសម្តេចតេជោ-សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្តផ្តល់អណ្តូងទឹកស្អាត១៩ កន្លែង ជូនពលរដ្ឋខេត្តបាត់ដំបង

2026/05/30 11:57:29 pm        370

បាត់ដំបង៖ ភាពញញឹម និងក្ដីត្រេកអរបានរីកសាយភាយពេញស្រុកបាណន់ និងស្រុកមោងឫស្សី ខណៈប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទទួល អំណោយដ៏ថ្លៃថ្លាជាអណ្តូងទឹកស្អាតសរុប ១៩ កន្លែង ដើម្បីដោះស្រាយបញ្ហាខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

នៅព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២៦ នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក និងក្រុមការងារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្តូងទឹកស្អាតជាផ្លូវការ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកបាណន់ចំនួន ១០ អណ្តូង និងស្រុកមោងឫស្សីចំនួន ៩ អណ្តូង។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនោះ លោកជំទាវប្រធានមូលនិធិ បានពាំនាំនូវការសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

​លោកជំទាវបានគូសបញ្ជាក់យ៉ាងច្បាស់ថា អណ្តូងទឹកទាំងនេះ គឺជា «កេរមរតកសប្បុរសធម៌ដ៏ថ្លៃថ្លា» របស់លោកតា និងលោកយាយ ដែលជាមាតាបិតាបង្កើតរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ មូលនិធិនេះ បានបន្តបេសកកម្មមនុស្សធម៌អស់រយៈពេល ១៥ ឆ្នាំមកហើយ ដើម្បីធានាថាប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាល មានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់។ លោកជំទាវមានប្រសាសន៍សង្កត់ធ្ងន់ថា៖ «ទឹកគឺជាជីវិត ហើយសកម្មភាពមនុស្សធម៌នេះ នឹងនៅតែបន្តឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់សុខុមាលភាព និងកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស»។

ក្រៅពីផ្តល់ប្រភពទឹកស្អាត លោកជំទាវបានចែករំលែកនូវដំបូន្មានដ៏មានតម្លៃដល់ពលរដ្ឋ ថែរក្សាសុខភាពអោយបានល្អ ត្រូវកាត់បន្ថយការបរិភោគអាហារមានជាតិប្រៃ ផ្អែម ខ្លាញ់ និងគ្រឿងកំប៉ុង ដដើម្បីចៀសវាងជំងឺមិនឆ្លង ត្រូវប្រកាន់ខ្ជាប់អនាម័យរស់នៅ ជាពិសេសទឹកអណ្តូងត្រូវដាំឱ្យពុះមុននឹងបរិភោគ និងសូមឱ្យពលរដ្ឋរួមគ្នាថែរក្សាសុខសន្តិភាព ដែលជាគ្រឹះដ៏សំខាន់បំផុតនៃការអភិវឌ្ឍ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានចែកជូនអំណោយទ្រនាប់ដៃបន្តិចបន្តួចដដល់អ្នកចូលរួម និងផ្តល់កាបូបស្ពាយដល់កុមារតូចៗ ដើម្បីជាការលើកទឹកចិត្តក្នុងការសិក្សារៀនសូត្រ។ ក្រៅពីអំណោយទ្រនាប់ដៃលោកជំទាវប្រធានក៏បានជូនជារទេះរុញម្នាក់១គ្រឿងទៅដល់ជនចាស់ជរាចំនួន៣នាក់ផងដែរ។ ក្នុងឪកាសនោះដែរលោកជំទាវប្រធាន ក៏បានពិនិត្យឃើញមានលោកយាយចាស់ជរាបីនាក់ មានជំងឺប្រចាំកាយលោកជំទាវក៏បានទទួលយកលោកយាយទាំងបីមក ទៅពិនិត្យ និងព្យាបាលជូន ក្រោមការចំណាយទាំងស្រុងរបស់លោកជំទាវនិងគ្រួសារផ្ទាល់៕អត្ថបទ: សំ ងីម 

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm