របាយការណ៍៖ សភាអាមេរិកកំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែលដោយស្ងាត់​ៗ

2026/05/31 12:05:57 am        78

យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាល​ពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បានឲ្យដឹងថា ក្រោមសំណើនីតិបញ្ញត្តិដ៏​ទូលំទូលាយ​ថ្មី​មួយ​ សភាសហរដ្ឋអាមេរិក កំពុងធ្វើសមាហរណកម្មកងកម្លាំងយោធាអាមេរិក និងអ៊ីស្រាអែល ក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមក ជាចំណាត់ការមួយដែលទំនងជាមានការ​លំបាក​ខ្លាំង​។

របាយការណ៍របស់ Responsible Statecraft ជាវេទិកាសារព័ត៌មានអនឡាញដែលចេញផ្សាយដោយវិទ្យាស្ថាន Quincy ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​ បានឲ្យ​ដឹង​ថា ផែនការបញ្ចូលគ្នានូវឃ្លាំងអាវុធយោធារបស់ប្រទេសទាំង២ នេះ ត្រូវបានរួម​បញ្ចូល​នៅក្នុងសេចក្ដី​ព្រាង​ច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៧ (NDAA) របស់សភាតំណាងរាស្ត្រ ដែលត្រូវបានបានបញ្ចេញ​កាល​ពី​ថ្ងៃអង្គារដើម​សប្ដាហ៍​នេះ។

សារព័ត៌មាន Responsible Statecraft បានរាយការណ៍ថា «មាត្រា២២៤ នៃ NDAA បង្កើត​មូលដ្ឋានគ្រឹះសម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍទ្វេភាគី ការផលិតអាវុធរួមគ្នា ការបណ្តាក់ទុនរួមគ្នា កិច្ចព្រមព្រៀងអាជ្ញាប័ណ្ណ និងកិច្ចសហប្រតិបត្តិការបណ្ដាញ​យោធា-ឧស្សាហកម្មគ្រប់រូប​ភាព​ រវាងសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល»។

យ៉ាង​ណាក្ដី របាយការណ៍របស់​ Responsible Statecraft បានព្រមានថា កម្រិតនៃការធ្វើសមាហរណកម្មយោធា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល អាចជាបង្ក​ជា​បញ្ហា សម្រាប់សហរដ្ឋអាមេរិក។

របាយការណ៍ បាន​សង្កត់ធ្ងន់​ថា៖ «ការផ្លាស់ប្តូរនេះ នឹងលុបបំបាត់យន្តការត្រួតពិនិត្យនយោបាយ និងការទូតដែលធ្វើឲ្យ​ទំនាក់ទំនងនេះត្រូវ​ទទួលខុសត្រូវជាសាធារណៈ ដោយផ្លាស់ប្តូរវាពីការបោះឆ្នោតជំនួយប្រចាំឆ្នាំជាក់ស្ដែង​ ទៅជាយន្តការមិនច្បាស់លាស់នៃលទ្ធកម្ម​ការពារជាតិ ដែលការត្រួតពិនិត្យមានកម្រិត និងការទទួលខុសត្រូវខាងនយោបាយមានតិចតួចបំផុត។ លទ្ធផលនឹងជាទំនាក់ទំនងការពារជាតិដែលមានទាំង​​ភាព​កាន់តែស៊ីជម្រៅ និងតម្លាភាពតិចជាងមុន ​ក្នុងពេលដំណាលគ្នា»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm