នាយករដ្ឋមន្ត្រី៖ កាណាដា និងចិន កំពុង​សាង​​ «ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»

2026/05/31 12:09:49 am        72

នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney កាលពីថ្ងៃសុក្រ (ទី២៩ ខែឧសភា ឆ្នាំ២០២៦) បាន​លើក​ឡើង​ថា ប្រទេសកាណាដា និងចិនកំពុងធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែស៊ី​ជម្រៅ​ បន្ទាប់ពីមាន​នូវ​កិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi។

តាម​រយៈសំណេរលើ​វេទិកាបណ្ដាញ​សង្គម X លោក Carney បានលើក​ឡើង​ថា «ប្រទេសកាណាដា និង​ចិន កំពុង​សាងនូវ​ភាពជាដៃគូប្រកប​ដោយ​ស្ថិរភាព និងការ​ស្ថាបនាបន្ថែម​ទៀត​»។ ហើយ​លោកបានបញ្ជាក់​ថា កិច្ចពិភាក្សាបានកើត​ឡើងដោយផ្អែកលើវឌ្ឍនភាព ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិនកាលពីដើមឆ្នាំនេះ។

លោកបានបន្ថែមថា៖ «ដោយផ្អែកលើវឌ្ឍនភាពដែលកើតមាន​ អំឡុងដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ប្រទេសចិន កាលពីដើមឆ្នាំនេះ ខ្ញុំ និងលោក​រដ្ឋមន្ត្រី Wang Yi បានផ្តោតលើការបង្កើតឱកាសថ្មីៗ និងវិបុលភាពកាន់តែច្រើន នៅ​​ផ្នែងទាំង​ ២ ​នៃមហាសមុទ្រប៉ាស៊ីហ្វិក»។

គួរ​បញ្ជាក់ថា លោក Wang បានទៅ​ដល់កាណាដាកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃ ដែលជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសនេះ ក្នុងរយៈពេល ១ទសវត្សរ៍។

លោក និងរដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី​ Anita Anand បានពិភាក្សាអំពីបញ្ហាជាច្រើន រួមទាំងបញ្ហាកុងស៊ុល ការជ្រៀតជ្រែកពីបរទេស ពលកម្ម​ដោយបង្ខំ និងសិទ្ធិមនុស្ស ហើយបានប្តេជ្ញាចិត្តក្នុងការធ្វើឲ្យ​កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសប្រចាំឆ្នាំមានភាព​ទៀងទាត់ ជាផ្នែកនៃកិច្ចសន្ទនាការទូត និងយុទ្ធសាស្ត្រកម្រិតខ្ពស់ថ្មី​។​ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពី​ស្ថាប័ន​​កិច្ច​ការ​សកល​កាណាដា​​ (Global Affairs Canada)៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm