មនុស្ស​ ១៨នាក់ស្លាប់ និង ៣០នាក់រងរបួស ដោយសារ​រថយន្តដឹកជនភៀសខ្លួន ក្រឡាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន

2026/05/31 12:18:46 am        66

សេចក្តីថ្លែងការណ៍របស់ការិយាល័យនគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា មនុស្ស​យ៉ាងហោចណាស់ ១៨នាក់ បានបាត់បង់ជីវិត ហើយ​ ៣០នាក់ផ្សេងទៀត បានរងរបួស នៅពេលដែលរថយន្តដឹកជនភៀសខ្លួនអាហ្វហ្គានីស្ថានត្រឡប់ទៅ​ស្រុក​កំណើត​វិញ បានក្រឡាប់នៅខេត្ត Laghman ភាគខាងកើតនៃ​ប្រទេសអាហ្វហ្គានីស្ថាន នា​ព្រឹកថ្ងៃសៅរ៍ (ទី៣០ ខែឧសភា ឆ្នាំ២០២៦) នេះ​។

គ្រោះថ្នាក់នាំ​ឲ្យមាន​មនុស្ស​ស្លាប់​ច្រើន​នេះ បានកើតឡើងនៅក្នុងតំបន់ Surkhakan តាមបណ្តោយផ្លូវហាយវេដែលភ្ជាប់រដ្ឋធានីកាប៊ុល ទៅកាន់ខេត្តភាគខាងកើត នៅពេលដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រង បណ្តាលឲ្យ​រថយន្តរេចង្កូតចេញពីផ្លូវ ហើយក្រឡាប់។ នេះ​បើ​យោងតាមសេចក្តីថ្លែងការណ៍នោះ​។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា មនុស្ស ១៨នាក់ រួមទាំងកុមារ ១០នាក់ និងស្ត្រី ៥នាក់ បានបាត់​បង់ជីវិត​នៅនឹងកន្លែងកើត​ហេតុ​ ខណៈដែល ៣០នាក់ផ្សេងទៀត បានរងរបួស។ អ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ដោយមនុស្សជាច្រើននាក់ត្រូវបានរាយការណ៍ថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការរកឃើញបឋម បង្ហាញថា ការបើកបរដោយមិនប្រុងប្រយ័ត្ន គឺជាមូលហេតុចម្បងនៃគ្រោះថ្នាក់នេះ​ តែ​ការស៊ើបអង្កេតកំពុងបន្តធ្វើ​៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm